កម្មវិធីសប្បុរសធម៌លើកទី២ ចែកអំណោយ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មាន៤ក្រុមចូលរួម Arsenanl Cam, Chelsea KH, Man City KH, Spur KH. មានការចូលរួមពីមេភូមិជប់កំភ្លឹង នាយកសាលា និងលោកគ្រូ៣នាក់ សិស្សបឋមសិក្សា៥១នាក់។ គោលបំណងរបស់កម្មវិធីសប្បុរសធម៌ ចង់ឃើញក្មេងៗនៅតំបន់ដាច់ស្រយាល មានសម្ភារៈសិក្សាគ្រប់គ្រាន់ សិក្សាបានពូកែ ធំឡើងក្លាយជាសសរគ្រឹះរបស់ប្រទេសជាតិ។
តំណាងក្រុមArsenal KHមាន លោក ជា រិទ្ធធេង តំណាងក្រុមChelsea KHមាន លោក កែ សុជាតិ តំណាងក្រុមMan City KHមាន លោក អ៊ុន កក្កដា តំណាងក្រុមSpur KHមាន លោក ឈឿន ប៊ុនធឿន។
សម្ភារៈសិក្សា ៥១ឈុត (ខោអាវកីឡា១ឈុតពីAIA សៀវភៅ៥ក្បាល ប៉ិចខ្មៅដៃជ័រលុបបន្ទាត់) សម្រាប់សិស្ស៥១នាក់ ខោអាវកីឡា ២ថង់ធំ សម្ភារៈសិក្សា មួយកេសធំ កង្ហារធំ ៦គ្រឿង ថវិការជូនលោកគ្រូ និងលោកនាយក សរុប៤នាក់ ម្នាក់៥ម៉ឺនរៀល និងថវិការនៅសល់ពីមូលនិធិជិត២០០ដុល្លា ជូនលោកនាយកចាត់ចែងតាមការគួរ។
យ៉ាងណាមិញ លោក មួន សុគន្ធតារា តំណាងManchester United Fans Cambodia បានថ្លែងថា៖ មានបងប្អូនមួយចំនួនឆាតមកសួរខ្ញុំច្រេីនគួរសមដែរ ម៉េចបានផេកអ្នកគាំទ្រ Man Utd អត់ចូលរួមធេី្វការប្រកួតសប្បុរសធម៌ជាមួយផេក Arsenal កម្ពុជា។ ជាដំបូងដូចបងប្អូនបានដឹងស្រាប់ហេីយថា ខ្ញុំមានរបួសជង្គង់ មិនអាចធេី្វការប្រកួតបាន។ ទី២ ខ្ញុំលែងមានក្រុមសម្រាប់ប្រកួតបាយបានរាល់សប្ដាហ៍ដូចមុនហេីយ (រំសាយជាងកន្លះឆ្នាំហេីយ)។ ទី៣ ខ្ញុំមិនមានក្រុមការងារចាត់ចែងអ្វីទាំងអស់ ពោលគឺខ្ញុំតែម្នាក់ឯងគត់ ហេីយខ្ញុំក៏ជាប់រវល់ដកឃ្លាមិនរួចដែរ ទាក់ទងនឹងសុីហ្គេម។ ខ្ញុំក៏សូមបញ្ជាក់ដែរថា មានផេកអ្នកគាំទ្រ Man Utd ផ្សេងច្រេីនណាស់ ដែលផុសឌៀមដាមចុះ ឌៀមដាមឡេីង តែផេកខ្ញុំប្រកាន់ភ្ជាប់មិនផុសឌឺដងទៅកាន់ក្រុមណាទាំងអស់ (អាខោនខ្ញុំផ្ទាល់ផ្សេង មិនពាក់ព័ន្ធនឹងផេកទេ) ដូច្នេះផេក MU ផ្សេង គេធេី្វអ្វីជារឿងរបស់គេ មិនពាក់ព័ន្ធនឹងផេក Manchester United Fans Cambodia នោះឡេីយ។ សម្រាប់ការធេី្វសកម្មភាពសប្បុរសធម៌ ផេកខ្ញុំធេី្វច្រេីនរួចមកហេីយ ហេីយក៏កំពុងគ្រោងនឹងធេី្វបន្ដទៀតផងដែរ។ សូមអរគុណ គ្រាន់តែចង់បកស្រាយប៉ុណ្ណឹង!