header ads

Sponsor

យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេបុកមួយឈ្មោះថា Sery Oun ថាជាករណីប្លន់ម៉ូតូ តាមពិតជាក់ស្តែងមិនមែនជាករណីប្លន់ទេ គឺជាករណីម្ចាស់បំណុលបាននាំអ្នកជំពាក់លុយគេចវេសមិនព្រមសងទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។

បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការស្រាវជ្រាវករណីនេះ។ បន្ទាប់ពីធ្វេីការស្រាវជ្រាវកម្លាំងជំនាញបានធ្វើការកោះហៅអ្នកជំពាក់លុយដែលបំផុសព័ត៌មានមិនពិត និងម្ចាស់លុយ ដើម្បីសាកសួរ បកស្រាយបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ជបាលទំនប់ទឹក។ 

ក្រោយពីធ្វេីការសាកសួររួចរាល់ ម្ចាស់គណនីហ្វេបុកខាងលើសារភាពទទួលកំហុស ដែលបានផុសព័ត៌មានមិនពិត បំពុលសង្គម ថាជាករណីប្លន់ ជាក់ស្តែង គឺជាករណីជំពាក់លុយគេមិនព្រមសង 
ក្រោយពីធ្វេីការសាកសួរចប់ ស្ត្រីរូបនោះបានឯកភាពយល់ព្រមសងលុយជំពាក់ទៅម្ចាស់លុយ ហេីយកម្លាំងជំនាញបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាដោយឈប់ប្រព្រឹត្តអំពើខុសឆ្គងបែបនេះតទៀត ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post