header ads

Sponsor

អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ លោក​ ហុងដា​ ដែលជា​ប្រធាន​ក្លិប​បាល់ទាត់​ Soltilo Angkor FC បានប្រកាស​រំសាយ​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ​ ជាផ្លូវការ​ហើយ​ ដូច្នេះ​នៅរដូវ​កាល​ថ្មី​នេះ​ មិនមាន​វត្តមាន​ក្រុមមួយ​នេះ​ លេង​ក្នុង​ពាន​រង្វាន់​កម្ពុជា​លីគ២​ឡើយ​។

តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់លោក បានលើកឡើងឱ្យដឹងថា៖

« ប្រជាជនកម្ពុជា និងខេត្តសៀមរាប!

ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។

ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។

សូមសំណាងល្អកម្ពុជា!

Keisuke Honda »

សម្រាប់ក្លិបបាល់ទាត់សូលទីឡូអង្គរ នៅព្រឹកថ្ងៃ ០១ ខែមិថុនា ឆ្នាំ ២០២៣នេះ ក៏បានចេញសេចក្ដីជូនដំណឹងមួយផងដែរ ដោយលើកឡើងថា៖ 

ជូនចំពោះអ្នកទាំងអស់គ្នាដែលពាក់ព័ន្ធជាមួយ ក្លិបបាល់ទាត់សូលទីឡូអង្គរ !

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភ រួមទាំងអ្នកគាំទ្រក្លឹបរបស់យើងដែលចាប់តាំងពីឆ្នាំ 2017 មក។ ការគាំទ្រ និងការលើកទឹកចិត្តរបស់អ្នកពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ពួកយើង។
ប៉ុន្តែជាអកុសល ដោយពេលនេះយើងស្ថិតក្នុងស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុ ដែលជាហេតុនាំឱ្យយើងបានធ្វើការសម្រេចចិត្តដ៏លំបាកក្នុងការដកខ្លួនចេញពីវិស័យបាល់ទាត់នៅកម្ពុជានេះ។ យើងបានពិចារណាយ៉ាងយកចិត្តទុកដាក់នូវជម្រើសនិងការសម្រេចចិត្តរបស់យើងរហូតដល់ទីបញ្ចប់ ប៉ុន្តែបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុបានបង្ហាញឱ្យយើងឃើញថាមិនអាចបន្តទៅមុខបានទៀតនោះទេ ហើយដែលជាហេតុធ្វើឱ្យយើងគ្មានជម្រើសក្រៅពីការសម្រេចចិត្តប្រកាសរំសាយក្រុមបែបនេះ។

ការ​សម្រេច​ចិត្ត​នេះ​ពិតជាពិបាក​ណាស់មក​លើ​ពួកយើង ហើយ​ពួកយើង​នឹង​មិន​ភ្លេច​ការ​ដឹងគុណ​ដែល​ ​កីឡាករ បុគ្គលិក និង​អ្នក​គាំទ្រមានមកលើពួកយើង។ វាគឺតាមរយៈចំណង់ចំណូលចិត្ត ការស្រលាញ់ និងការគាំទ្ររបស់អ្នកទាំងអស់គ្នា ដែលយើងអាចបង្កើតទំព័រដ៏អស្ចារ្យមួយសម្រាប់បាល់ទាត់។

ទោះបីជាក្លឹបរបស់យើងនឹងឈប់ដំណើរការ ហើយមិនចាប់ផ្តើមដំណើរថ្មីក៏ដោយ ប៉ុន្តែការចងចាំរបស់យើងនឹងស្ថិតស្ថេរជារៀងរហូតទៅ។ យើងសង្ឃឹមថា កីឡាករនឹងបន្តការខិតខំប្រឹងប្រែងនៅក្នុងក្រុមថ្មីរបស់ពួកគេ ហើយអ្នកគាំទ្រនឹងបន្តការគាំទ្រនៃចំណង់ចំណូលចិត្តរបស់ពួកគេក្នុងវិស័យបាល់ទាត់ទៅកាន់ក្លឹបមួយផ្សេងទៀត។

ជា​ថ្មី​ម្តង​ទៀត យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដែល​ពាក់ព័ន្ធ​នឹង​យើង។ យើងសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នក ហើយនិងទន្ទឹងរួបរួមគ្នាដើម្បីជាអនាគតសម្រាប់បាល់ទាត់កម្ពុជាទាំងអស់គ្នា។

SOLTILO Angkor FC

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post