មួយរយៈចុងក្រោយនេះមានការចែករំលែកជាហូរហែរតាមបណ្តាញសង្គមពីសំណាក់អ្នកជំងឺដែលបានខូចតម្រងនោមនឹងបានទៅលាងឈាមជាច្រើនដែលមានទាំងមនុស្សចាស់និងកូនក្មេងថែមទៀតផង។អ្វីដែលកត់សម្គាល់ក្នុងនាមខ្លួនបានទៅវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌានាពេលកន្លងមកនោះតារាសម្តែង និងចម្រៀងលោក យូ ឌីស្កូ បានប្រកាសថាលោកនឹងចែករំលែកនូវបទពិសោធន៍ដែលខ្លួនធ្លាប់ជួបនាពេលកន្លងមកប្រសិនបើមហាជនមានចម្ងល់អាចទាក់ទងមកលោកបាន។
ស្របពេលមានការចែករំលែកថាសព្វថ្ងៃអ្នកដែលមានបញ្ហាខូចតម្រងនោមនឹងត្រូវលាងឈាមកាន់តែមានចំនួនច្រើនមិនថាមនុស្សចាស់ឬកូនក្មេងឡើយ។ មូលហេតុដែលបណ្តាលឱ្យកើតមានការខូចតម្រង់នោមនោះក៏មានការលើកឡើងថាដោយសារកត្តាចំណីអាហារការប្រើប្រា ស់ ផលិតផលឱ្យស្បែកស្អាតនិងការទទួលទានភេសជ្ជះផ្អែមៗជាដើម។ក្នុងនាមខ្លួនធ្លាប់មានបញ្ហាខូចតម្រងនោមត្រូវទៅដូរក្រលៀននៅប្រទេសឥណ្ឌាដោយចំណាយថវិការាប់ម៉ឺនដុល្លារនោះលោក យូ ឌីស្កូ បានប្រកាសតាមបណ្តាញសង្គម ដោយបើកបង្ហាញនូវលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់លោកប្រសិនបើមានចម្ងល់លោកអាចចែករំលែកបានព្រោះលោកធ្លាប់មានបទពិសោធន៍ស្រាប់។
លោក យូ ឌីស្កូ លើកឡើងថា «មានកត្តាច្រើនទៀតដែលធ្វើអោយប៉ះពាល់ដល់ថ្លើមនឹងក្រលៀន បើបងប្អូនចង់ដឹងពីការដែលលាងឈាមនឹងត្រូវធ្វើការវះកាត់អាចសាកសួរយោបល់ពីខ្ញុំបាន រីករាយស្វាគមន៍ក្នុងការចែករំលែក 076 2222272. Cellcard 096 2227296. Smart»។
គេចាំបានថាកាលពីអំឡុងឆ្នាំ ២០១៨ លោក យូ ឌីស្កូ មានបញ្ហាសុខភាពធ្ងន់ធ្ងរដោយលោកមានបញ្ហាខូចតម្រងនោមដែលតម្រូវឱ្យលោកត្រូវលាងឈាមនឹងដូរក្រលៀនថែមទៀតផង ។ កាលណោះគេចាំបានថាលោក យូ ឌីស្កូ មានរូបរាងស្គមស្រកស្រុតគួរឱ្យអាសូរជាខ្លាំង ប៉ុន្តែក្រោយពីបានការជួយឧបត្ថម្ភពីសំណាក់សប្បុរជននានាតារាចម្រៀង និងសម្តែងរូបនេះក៏បានទៅវះកាត់ប្តូរក្រលៀននៅប្រទេសឥណ្ឌាហើយជាលទ្ធផលលោកក៏ទទួលបានជោគជ័យនឹងមានសុខភាពល្អប្រសើររហូតមកដល់បច្ចុប្បន្ននេះ ។ សព្វថ្ងៃលោក យូ ឌីស្កូ ក៏មានរូបរាងស្រស់សង្ហានិងមានសុខភាពមាំមួននឹងបានចូលប្រឡូកក្នុងវិស័យសិល្បៈជាធម្មតាឡើងវិញ ៕