header ads

Sponsor

មានការវិវត្តន៍ថ្មីហើយទាក់ទងនឹងករណីបាត់លុយ១០ម៉ឺនដុល្លារ ពីកុងធនាគារ ABA ដោយប្ដីប្រពន្ធដែលប្រកាសថាបាត់នេះ បានបញ្ជាក់ថា មិនពាក់ព័ន្ធនឹង ABA ហើយខាងធនាគារក៏បានសន្យាជួយស៊ើបករណីនេះ ដើម្បីរកជនល្មើសផងដែរ។ គណនីហ្វេសបុកជនរងគ្រោះបានបញ្ជាក់ឱ្យដឹងថា៖

ឥទ្បូវនេះខ្ញុំសុំអាប់ដែតពត៌មាន បន្ទាប់ពីទទួលបានការសហការណ៍ជួយជ្រោមជ្រែងពីធនាគាABA តាមពិតរឿងហ្នឹងវាកើតឡើងដោយសារ ស៊ីមប្ដីខ្ញុំត្រូវជនបន្លំខ្លួនទៅបើកប្រើ ដោយលេខនេះគឺមានប្រើជាមួយABAរបស់ខ្ញុំដែលកំពុងប្រើស្រាប់ ពួកខ្ញុំបានជួបនិយាយជាមួយធនាគារABAហើយខាងធនាគារបានពន្យល់ពីដំណើរការ និងប្រព័ន្ធសុវត្ថិភាពរបស់ធនាគារ មានអារម្មណ៍ថា កក់ក្តៅនិងជឿជាក់ថាមិនពាក់ពន្ធ័នឹងABA ហើយក៏ជឿថាលុយដែលជាញើសឈាមរបស់ខ្ញុំនឹងទទួលបានមកវិញឆាប់ៗនេះ អរគុណសំរាប់ទឹកចិត្ត កាន់តែកក់ក្តៅទៀតគឺ ខាងធនាគារក៏បានសន្យាជួយស៊ើបករណីនេះជាមួយពួកខ្ញុំនិងប៉ូលិសដើម្បីរកជនល្មើសផងដែរ»

សម្រាប់ខាងធនាគារវិញ នៅយប់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣នេះ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានអំពីករណីនេះឱ្យដឹងយ៉ាងដូច្នេះថា៖

«អតិថិជនជាទីគោរព! លោកអ្នក ប្រហែលជាបានឃើញករណីអតិថិជន ABA មួយរូប បានរងគ្រោះពាក់ព័ន្ធនឹងបញ្ហាស៊ីមកាត។ យើងខ្ញុំសូមជម្រាបអតិថិជនទាំងអស់ឲ្យបានជ្រាបថា ធនាគារយើងតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពគណនីរបស់អតិថិជន។

ភ្លាមៗ បន្ទាប់ពីបានចាត់វិធានការជួយដល់អតិថិជនរបស់យើង យើងខ្ញុំបានធ្វើការស៊ើបអង្កេត និងបញ្ជាក់ថា ប្រព័ន្ធបច្ចេកវិទ្យារបស់ធនាគារមានសុវត្ថិភាពពេញលេញ។ យើងខ្ញុំ ក៏បានជួបពិភាក្សាជាមួយអតិថិជន និងបានពន្យល់អំពីនីតិវិធី និងសុវត្ថិភាពបច្ចេកវិទ្យានៃប្រព័ន្ធធនាគាររបស់យើងផងដែរ។

អតិថិជន មិនបានចោទប្រកាន់ ABA លើរឿងនេះទេ ហើយបានទទួលស្គាល់ការសហការជួយយ៉ាងពេញលេញពីធនាគារយើង។ ធនាគារ ABA នឹងបន្តសហការជាមួយអតិថិជន និងអាជ្ញាធរពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងភ្នាក់ងារនានា ដើម្បីស្វែងរកក្រុមពាក់ព័ន្ធក្នុងបទល្មើសព្រហ្មទណ្ឌនេះ។ ជាថ្មីទៀត យើងខ្ញុំសូមរំលឹកដល់អតិថិជនទាំងអស់ ឲ្យទាក់ទងមកធនាគារ ABA ជាមុនសិន ប្រសិនបើ មានការសង្ស័យ ឬបានដឹងពីករណីលួចបន្លំណាមួយ។ យើងខ្ញុំ នៅតែប្ដេជ្ញាជួយដល់អតិថិជនរបស់យើងគ្រប់ករណីទាំងអស់។ សូមអរគុណ!»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post