ក្រោយបង្ហោះបែកគ្នាមិនទាន់បានប៉ុន្មានផងតារាសម្តែងដែលនិយមលេងខ្លួនសិចស៊ី អៀ ម៉េងលិ បានប្រកាសថាការពិតខ្លួនគ្រាន់តែPrank ប៉ុណ្ណោះមិនមែនជាការពិតទេ ។ ជាមួយនឹងការលើកឡើងរបស់តារាសម្តែងសាច់ខ្ចីរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនមិនពេញចិត្តនឹងបានជូនពរថាឱ្យ អៀ ម៉េងលិ និងគូស្នេហ៍ឆាប់បែកគ្នាដូចការPrank ។
អ្នកដែលនិយមតាមដានជីវិតតារាសាច់សខ្ចី អៀ មេងលិ មានការចាប់អារម្មណ៍ខ្លាំងដោយកាលពីពេលថ្មីៗនេះនាងបានបង្ហោះបែកគ្នាជាមួយគូស្នេហ៍ជាកូនអ្នកមានដោយបញ្ជាក់ថាមិនចុះសម្រុងនិងគ្នា។ តែមិនទាន់បាន២៤ម៉ោងស្រួលបួលផងស្រីស្រស់រូបនេះបានបង្ហោះសារជាថ្មីថា«Prank លេងទេបងប្អូនទាំងអស់គ្នា Love you babe»។
ការលេងសើចដើម្បីទាមទារការចាប់អារម្មណ៍របស់ស្រីស្អាតរូបនេះហាក់ទទួលបានការខមិនមិនពេញចិត្តជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដោយអ្នកខ្លះបានលើកឡើងថាឈប់តាមដាននាងហើយព្រោះមិនចង់ឃើញការ Prank របស់នាងម្តងទៀត។ខ្លះថា«ចូលចិត្តយករឿងផ្ទាល់ខ្លួនមកបោកគេក្នុងសង្គម»«គេលែងជឿហើយStyle អាដែលៗ»«ជូនពរចែ មែនទែនតាមបំណង prank របស់ចែនៅថ្ងៃណាមួយចុះសាធុៗៗៗ»។
ទោះបីជាយ់ាងនេះក្តី តារាសាច់សខ្ចីនិយមលេងស្ទីលសិចស៊ី អៀ ម៉េងលិ បានបញ្ជាក់ថា មូលហេតុខ្លួនបង្ហោះ Prank បែកគ្នាបែបនេះដើម្បីចង់ដឹងថាតើអ្នកគាំទ្រគិតបែបណានៅពេលឃើញនាងនិងគូស្នេហ៍បែកគ្នាបែបនេះ ។ ដ្បិតទើបបង្កាត់ភ្លើងស្នេហ៍រយៈពេលខ្លីក្តី តែចំណងស្នេហ៍លើកទីបីរបស់ អៀ ម៉េងលិ មានភាពស្អិតល្មួតមិនធម្មតាដោយនាងបានហៅគូស្នេហ៍រូបសង្ហាថាជាប្តីយ៉ាងពេញមាត់ ។ តែយ៉ាងណាស្រីស្អាតរូបនេះមិនទាន់មានគម្រោងរៀបការឆាប់ៗនោះទេ ។ មិនត្រឹមជាគូស្នេហ៍ប៉ុណ្ណាះទេ អៀ ម៉េងលិ ធ្លាប់ព្រលយថាបានចូលហ៊ុនគ្នារកស៊ីថែមទៀតផង៕