header ads

Sponsor

នេះជាលើកដំបូងដែលតារាសម្តែងនិងម៉ូឌែលរូបសង្ហាលោក ជា ឃាងឈេ បានបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈក្រោយលោកបែកគ្នាជាមួយអតីត Miss Universe 2018  រឿន ណាត ។អ្វីដែលកត់សម្គាល់លោក ជា ឃាងឈេ បានបង្ហាញមុខដៃគូថ្មីជាមួយនឹងរូបភាពដ៏ស្រស់ស្អាតជាច្រើនដែលគេសង្ស័យថាជារូបភាព Pre Wedding របស់អ្នកទាំងពីរ ។ 

ជាមួយនឹងរូបភាពជាច្រើនសន្លឹកជាមួយស្រីស្អាតម្នាក់តារាសម្តែងរូបសង្ហាកូនកាត់ចិនរូបនេះ បានភ្ជាប់សារដែលមានន័យថា«ត្រឹមជាបុរសសាមញ្ញម្នាក់ មានក្តីស្រមៃធម្មតា បានជួបនារីចិត្តមិនខុសពីយើងពិតជាមានសំណាងណាស់»។ ក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនដល់លោក ជាឃាងឈេ និងដៃគូផងដែរ ។អ្នកខ្លះបានលាន់មាត់សរសើរថាពិតជាស្រីស្រស់ប្រុសសង្ហាស័ក្តិសមគ្នាណាស់ ។

ខ្លះក៏បានលើកឡើងថាមុខដូចបងប្អូនគ្នាតែម្តង ។ រូបភាពដ៏ស្រស់ស្អាតរបស់តារាសម្តែងរូបសង្ហាម្នាក់នេះនិងគូស្នេហ៍ក្នុងឈុតបុរាណបែបនេះត្រូវបានគេសង្ស័យថាអ្នកទាំងពីរប្រហែលជិតមានដំណឹងល្អឆាប់ៗហើយព្រោះរូបភាពនេះអាចជារូបភាព Pre Wedding។

គួរបញ្ជាក់ថាលោកជា ឃាងជេ ជាតារាសម្តែងនិងម៉ូឌែលដែល ធ្លាប់បានតំណាងឲ្យប្រទេសកម្ពុជាទៅប្រកួតក្នុងកម្មវិធី Mister Universal Ambassador  កាលពីអំឡុងឆ្នាំ ២០១៨ហើយពេលនោះលោកក៏បានចូលដល់វគ្គ Top 12 ផងដែរ។ កន្លងមកលោកលេចមុខនៅក្នុងកម្មវិធីធំៗក៏ដូចជាស្ប៉តឃោសនាពាណិជ្ជកម្មជាច្រើន ។ លោក ជា ឃាងឈេ គឺជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post