header ads

Sponsor

មានរឿងចាប់អារម្មណ៍ថ្មីទៀតហើយ ក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ខណៈលោកគ្រូអេភូថង បានបង្ហើបឱ្យដឹងពីសិស្សរបស់ខ្លួនគឺ កីឡាករធឿន ធារ៉ា ត្រូវបានគេស៊ីញ៉េកុងត្រា ទៅឱ្យអ្នកដទៃដោយមិនសួរលោក ដែលជាគ្រូបង្ហាត់តាំងពីមិនទាន់មានឈ្មោះល្បី ក្នុងនាមជាលោកគ្រូដែលជាអ្នកសាងកេរ្តិ៍ឈ្មោះកីឡាករធឿន ធារ៉ា បែបនេះគឺមិនចប់ដោយស្រួលៗនោះទេ។

តាមរយៈទំព័រហ្វេសបុករបស់លោកគ្រូអេភូថង បានលើកឡើងទាំងយប់ថ្ងៃទី ០១ ខែមិថុនា នេះឱ្យដឹងទាំងស្រុងថា៖ «ថ្ងៃនេះផុសរាងយប់បន្តិចហើយទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំ  ខ្ញុំ អេ ភូថង មិនដឹងអីផងហេតុអ្វីបានជាទៅសុីញ៉េកុងត្រាសិស្សរបស់ខ្ញុំអោយទៅអ្នកដ៏ទៃដោយមិនបានសួរខ្ញុំមួយមាត់? ចុះកាលពេល 5 ទៅ 6 ឆ្នាំមុនសិស្សខ្ញុំមិនទាន់ល្បីហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ?

ហើយអ្នកដែលទៅចុះកុងត្រាអោយគេនឹងកាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បីហេតុអ្វីមិនមើលថែគាត់ផង? ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះអោយគាត់បានល្បីហេតុអ្វីអ្នកឯងទៅសុីញ៉េកុងត្រាដោយមិនបានប្រាប់ខ្ញុំអីមួយមាត់ចឹង ? ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេឃើញខ្ញុំមិនមាត់កុំថាខ្ញុំភ្លើអោយសោះ ! ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះគ្មានខ្សែហ៌ដូចអ្នកទេ តែសូមចេះអោយតម្លៃខ្ញុំផង ! មិនចប់ដោយស្រួលៗនោះទេ ?»

មិនបានប៉ុន្មាននាទីបន្ទាប់ពីការលើកឡើងនេះ លោកគ្រូស៊ន អេលីត ក៏បានព្រលយសារមួយ ហាក់ចង់សម្ដៅទៅលើរឿងលោកគ្រូអេថា៖ «វាជារឿងធម្មតាទេពេលយើងល្អអ្នកណាក៏គេចង់បានយើងដែរតែកុំភ្លេចថាពេលយើងអស់តម្លៃគេក៏លែងត្រូវការយើងដែរ ចឹងហើយយើងក៏ត្រូវរៀនអោយតម្លៃខ្លួនឯងផង សំណាងហើយក្លិបខ្ញុំអត់មានអ្នកល្បី»។

សម្រាប់មហាជនវិញក្រោយពីឃើញលោកគ្រូអេបោះពាក្យបែបនេះ គឺមានការបែរមុខព្រួញទៅកីឡាករធឿន ធារ៉ា ខណៈលោកគ្រូអេនៅតែឆ្លើយតបបែបវិជ្ជមាននៅឡើយថា៖ «បងប្អូនកុំទាន់អាលថា សិស្សក្បត់គ្រូអី ខ្ញុំដឹងចរិតគាត់ច្បាស់ណាស់ ចាំការបំភ្លឺពីខ្ញុំតាមក្រោយ»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post