ក្នុងនាមជាបងស្រីអតីតតារាចម្រៀង យ៉ុង ចាន់សុធាវី និងស្វាមីបានធ្វើដំណើរមកស្រុកខ្មែរជាបន្ទាន់ដើម្បីមកធ្វើបុណ្យនឹងជូនដំណើរប្អូនថ្លៃដែលជាស្វាមីរបស់ ចែគេន ដែលចាកចេញដោយគ្មានថ្ងៃវិលត្រឡប់យ៉ាងក្រៀមក្រំបំផុតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកាលពីប៉ុន្មានថ្ងៃមុននេះ ។
ជឿជាក់ថាអ្នកគាំទ្រប្រហែលជានៅចាំបាន យ៉ុង ចាន់សុធាវី ដែលជាតារាចម្រៀងដែលមានសំឡេងផ្អែមពីរោះ ជាពិសេសនៅពេលនាងច្រៀងបទសម័យដើម ។ ប៉ុន្តែយ៉ាងណានាងបាន ចាកចេញពីអាជីពមួយនេះច្រើនឆ្នាំមកហើយក្រោយពីបានចាកចេញទៅរស់នៅជាមួយស្វាមីជាជនជាតិកូរ៉េ។ អ្វីដែលកត់សម្គាល់ខណៈស្វាមីប្អូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍នឹងបានស្លាប់បាត់បង់ជីវិតនោះ យ៉ុង ចាន់សុធាវី ក៏បានធ្វើដំណើរមកចូលរួមក្នុងពិធីបុណ្យសពយ៉ាងសោកសៅ ជាមួយស្វាមីជាជនជាតិកូរ៉េក្នុងទឹកមុខក្រៀមក្រំជាខ្លាំង ។
ការស្លាប់បាត់បង់ជីវិតរបស់ស្វាមី ចែគេន ដែលជាអ្នកលក់អនឡាញនឹងជាម្ចាស់ហាងកាត់សក់ដ៏ល្បីនោះបានធ្វើឱ្យមហាជនជាអ្នកលេងបណ្តាញសង្គមមានការអាណិតអាសូរជាខ្លាំង ។ ក្នុងនោះដែរ ចែគេន ក៏បានបង្ហាញជាសារផ្តាំផ្ញើរដល់អ្នកស្រវឹងស្រាទាំងឡាយសូមកុំបើកបរព្រោះពិតជាឈឺចាប់ខ្លាំងណាស់ដែលកូនៗទាំងពីររបស់នាងត្រូវមកកំព្រាឪពុកទាំងវ័យក្មេងបែបនេះ ។ ក្នុងនោះ ចែគេន បានបញ្ជាក់ថាមិនឱ្យអ្នកប្រព្រឹត្តនោះរួចខ្លួនឡើយ ហើយសម្រាប់ពិធីបុណ្យ០៧ថ្ងៃរបស់លោក សំ ករុណា ធ្វើឡើងនៅក្នុងថ្ងៃទី ០២នេះតែម្តង៕