header ads

Sponsor

ថ្មីនេះមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីឃើញអាខោនហ្វេសបុករបស់ លោក ហ៊ត ប៉ូ ហៅអធិរាជមហាសាច់ ត្រូវបានផ្សព្វផ្សាយថា បានគិតខ្លីសម្លាប់ខ្លួន តែជុំវិញរឿងនេះត្រូវបានអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ប្រាប់ថាមិនបានស្លាប់នោះទេ គ្រាន់តែបាត់ទូរស័ព្ទប៉ុណ្ណោះ ពេលនេះអ្នកឧកញ៉ា ក៏ប្រកាសស្វែងលោកផងដែរ ឧបត្ថម្ភថវិការខ្លះ ដើម្បីជួយសម្រាលបន្ទុក។

តាមរយៈទំព័រហ្វេសបុកអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងឱ្យដឹងថា៖

«បងប្រុសគាត់មិនបានស្លាប់ដូចក្រុម ក្រុមក្រៅប្រទេសផុសនោះទេ គាត់បាត់ ទូរសព្ទ ត្រូវគេផុស គាត់មានវិបត្តិគ្រួសារ ផ្សេង សូមអ្នកនៅក្រៅប្រទេសកុំយកជីវិត គាត់ទៅប្រមាថ បាបកម្មមានពិត។ បងប្រុសថ្វីត្បិតតែយើងមិនដែលទាក់ ទងគ្នា តែយើងជាសញ្ជាតិខ្មែរតែមួយ ទោះបីបងយល់ច្រឡំខ្ញុំ កន្លងមក ក៏ខ្ញុំមិន ដែលប្រកាន់កុំគួនបង។ ខ្ញុំជួយសម្រាលបន្ទុក ដោយឧបត្ថម្ភប្រាក់ ខែមួយខែ 40 ម៉ឺនរៀល ក្នុងរយៈពេល 5 ឆ្នាំ។

មនុស្សណាដែលមិនធ្លាប់ខុសសំខាន់ខុសហើយ ចេះកែប្រែ សូមបងប្អូនមេត្តាកុំស្អប់នឹងខឹង និងប្រមាថគាត់អីធ្វើម៉េចមនុស្សយើង មាន ខ្មៅមានសរមានល្អមានអាក្រក់ គាត់មិនបាន ទៅឆក់ប្លន់អ្វីនោះទេ។ ផ្ញើទៅបងប្រុសមិនបាច់អរគុណប្អូនទេ ត្រូវ(អរគុណសន្តិភាព)ទើបប្អូនមានឱកាស ប្រកបមុខរបរ មានលទ្ធភាពនេះ🙏🏼🙏🏼🙏🏼 ជូនពរបងរឹងមាំស៊ូៗ គ្រប់គ្នាលើកទឹកចិត្តបង🙏🏼 ឲ្យតែបងកែប្រែCPPមិនបោះបង់បងទេ លទ្ធភាពនៃការបានជួយឧបត្ថម្ភនេះក៏ដោយ សារតែប្រទេសមានសុខសន្តិភាព ដែលអាច ឱ្យខ្ញុំមានឱកាសក្នុងការប្រកបមុខរបរទទួល ទានបានសមរម្យ។ នេះជាគុណបំណាច់នៃ សន្តិភាព ដែលស្ថិតក្រោមការដឹកនាំរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត🙏🏼។ បងអាចមកការិយាល័យផ្ទាល់ ឬមានអ្នកណា ជូនមក ដើម្បីរៀបចំកុងបានប្រចាំខែជូន។»

សូមជម្រាបជូនថា មុនមួយថ្ងៃគណនីហ្វេសបុករបស់លោក អធិរាជមហាសា បានផុសដំណឹងគិតខ្លីសម្លាប់ខ្លួននេះ ក៏ឃើញមានវីដេអូផ្សាយផ្ទាលមួយផងដែររបស់លោក ដោយបានរៀបរាប់ទាំងក្ដីអស់សង្ឃឹមអំពីបញ្ហាដែលជួបប្រទះនៅក្នុងគ្រួសារ និងបញ្ហាជំងឺលុកលុយខ្លួនប្រាណ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post