header ads

Sponsor

រហូតមកដល់ពេលនេះប្រមាណជាបីឆ្នាំហើយដែលតារាចម្រៀង សុន ស្រីពេជ្រ បានស្ពាយងារជាអ្នកមេម៉ាយនឹងទទួលបន្ទុកចិញ្ចឹមកូនទាំងពីរដែលពេលនេះកូនប្រុសស្រីទាំងពីររបស់នាងក៏បានចូលរៀនហើយដែរ ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ សុន ស្រីពេជ្រ បានត្អូញត្អែរថាខំប្រឹងទាំងឈឹដើម្បីកូនៗទាំងពីរ។

បើទោះមិនមានវត្តមានស្វាមីនៅក្បែរជាច្រើនឆ្នាំ តែ សុន ស្រីពេជ្រ បានដើរតួជាឪពុកផង និង ម្តាយផងសម្រាប់កូនប្រុសស្រីទាំងពីររបស់នាង ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងសំឡេងផ្អែមពិរោះរូបនេះបានអះអាងថាខំប្រឹងទៅច្រៀងទាំងឈឺដើម្បីប្រុសក្មេងនិងស្រីក្មេងទាំងពីរនាក់ ។ ការលើកឡើងរបស់ សុន ស្រីពេជ្រ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រមានការអាណិតអាសូរនិងបានផ្តល់កម្លាំងចិត្តឱ្យនាងគ្រប់ៗគ្នា ។ សុន ស្រីពេជ្រ ធ្លាប់និយាយថានាងរឹងមាំបែបនេះដោយសារកូនៗទាំងពីរព្រោះពួកគេជាអ្វីៗគ្រប់យ៉ាងរបស់អ្នកនាង ។

ទោះជាមានរូបរាងស្រស់ស្អាតនិងជាតារាចម្រៀងដែលមានសំឡេងផ្អែមពិរោះក៏ពិតមែន តែ សុន ស្រីពេជ្រ ហាក់មិនមានភាពជោគជ័យនៅក្នុងជីវិតស្នេហាឡើយ ។ គិតមកដល់បច្ចុប្បន្ននេះនាងបរាជ័យស្នេហ៍ដល់ទៅពីរលើកទៅហើយ ។សព្វថ្ងៃ សុន ស្រីពេជ្រ កំពុងរស់នៅជាមួយកូនៗដ៏គួរឱ្យស្រឡាញ់ទាំងពីរនាក់ដែលសុទ្ធតែប្រើប្រាស់នាមត្រកូលរបស់នាង ។ កន្លងមកតារាចម្រៀងដែលជាកូនស្រីរបស់តារាកំប្លែងលោកតា សង់ស៊ីស ធ្លាប់និយាយថានាងឈប់គិតហើយរឿងស្នេហា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post