header ads

Sponsor

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia រដូវកាលទីបីបានវិលត្រឡប់មកជាថ្មីដោយមានការចូលរួមពីសំណាក់បេក្ខជនបេក្ខនារីជាច្រើន ។ អ្វីដែលគួរឱ្យចាប់អារម្ម ណ៍នៅក្នុងវគ្គ Blind Auditions កាលពីពេលកន្លងទៅថ្មីៗនេះមហាជនជាច្រើនបានបង្ហាញការហួសចិត្តនឹងសោកស្តាយក្រោយឃើញបេក្ខនារីមួយរូបមានសំឡេងពិរោះ ច្រៀងបានល្អ តែបែរជាមិនមានគណកម្មាការរូបណាចុចប៊ូតុងយកកញ្ញាឡើយ។

បេក្ខនារីមួយរូបដែលមានឈ្មោះថា ពៅ ស្រីណេង បានបកស្រាយនូវបទចម្រៀងមួយបទដែលមានចំណងជើងថា «លើកទីមួយ» ដែលជាសំនៀងដើមរបស់គណកម្មាការ ឱក សុគន្ធកញ្ញា ។ ដ្បិតបេក្ខនារីរូបនេះមានសំឡេងពិរោះ ច្បាស់ល្អ ក្តី តែគួរឱ្យស្តាយកញ្ញាមិនបានជាប់ទៅវគ្គបន្តទៀតឡើយ ។ជាមួយនឹងការបរាជ័យរបស់បេក្ខនារី ពៅ ស្រីណង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិវែកញែករៀងៗខ្លួនថា«គាត់ច្រៀងឡើងពិរោះសំលេងល្អប៉ុណ្ណឹងហើយអត់ជាប់ទៀត ថាមិនចង់រិះគន់ទេប៉ុន្តែធ្វើអីអោយសុក្រិតខ្លះផង»

«គ្នាច្រៀងពិរោះហើយនៅអត់យកទៀតចឹងហើយបានអ្នកខ្លះគេបាក់ទឹកចិត្តគាត់បើមានអ្នកចេញចំរៀងអោយគាត់ច្រៀងនិងល្បី»«ស្តាយ​ សំលេងល្អដែរ​ មិនគួរអត់ជាប់តាំងពី The blind»«គាត់ច្រៀងពិរោះប៉ុណ្ណឹងហើយអត់មានខូចគោះយកគាត់សោះគួរឱ្យសោកស្ដាយណាស់»« Why គាត់មិនសូវស្អាតតែសម្លេងពិរោះបេក្ខជនផ្សេងស្អាតតែសម្លេងស្ដាប់មិនបានរើសអើង»«សំលេងល្អគ្រាន់តែអារម្មណ៍មិនសូវដិតតាមបទភ្លេង ប៉ុន្តែសូរសៀងគាត់ច្បាស់ល្អណាស់ហើយសំលេងខ្ពស់ទៀត ហេតុអ្វីមិនផ្តល់ឱកាសអោយគាត់ចឹង យ៉ាប់មែនគណៈកម្មការហង្សមាសនៅតែចឹង»។

ក្រៅពីបង្ហាញការហួសចិត្តសោកស្តាយចំពោះបេក្ខនារី  ពៅ ស្រីណេង ដែលមិនអាចបន្តទៅវគ្គខាងមុខទៀតនោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលរួមបញ្ចេញមតិលើកទឹកចិត្តឱ្យនាងខិតខំហ្វឹកហាត់បន្ថែមព្រោះការប្រឡងតែងមានជាប់ និងធ្លាក់ជារឿងធម្មតា ។ក្នុងនោះដែរបេក្ខនារី ពៅ ស្រីណេង ក៏បានចេញមុខអរគុណដល់អ្នកលេងបណ្តាញសង្គមដែលបានផ្តល់កម្លាំងចិត្តដល់រូបកញ្ញាហើយកញ្ញាសន្យាថានឹងព្យាយាមពង្រឹងសមត្ថភាពដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនជាបន្ត ។ មិនមែនជាលើកដំបូងទេជាញយដងគណកម្មាការនៅក្នុងការប្រឡងចម្រៀងទាំងនេះតែងទទួលរងការរិះគន់ក្រោយមិនបានចុចយកបេក្ខជន ឬបេក្ខនារីដែលមានសំលេងអាចបន្តទៅមុខបាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post