header ads

Sponsor

មានការទម្លាយថាកាលពីចុងខែឧសភាកន្លងទៅតារាចម្រៀងសម្បុរស្រអែមលោក ហ្សូណូ បានជួបចរចាផ្ទាល់ជាមួយ ចាន់ សុផានី នៅកងរាជអាវុធហត្ថតាមបណ្តឹងរបស់អ្នកនាង ។ ក្នុងនោះលោកបានសម្រេចផ្តល់អាហារកិច្ចចំនួន ៥០០ដុល្លារក្នុងមួយខែក្នុងលក្ខខណ្ឌដែលកូនស្រីត្រូវប្តូរមកសិក្សានៅសាលាឯកជនមួយដែលមានតម្លៃមធ្យម តែយ៉ាងណា ចាន់ សុផានី ជាអ្នកម្តាយមិនយល់ព្រមនោះទេដែលជាហេតុធ្វើឱ្យការសម្រុះសម្រួលអាចបន្តចាត់ការនៅថ្នាក់លើបន្តទៀត ។

រឿងរ៉ាវរបស់តារាចម្រៀងលោក ហ្សូណូ និង  ចាន់ សុផានី ហាក់ដូចជាស្ងប់ស្ងាត់ទៅហើយក្រោយថ្មីៗនេះអ្នកនាង​ ចាន់ សុផានី បានឡាយវីដេអូអះអាងថាអ្នកនាង និងកូនស្រីឈប់សុំជំនួយពីលោក ហ្សូណូ ទៀតហើយ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះក៏មានការបង្ហើបថាកាលពីចុងខែវិច្ឆិកាកន្លងទៅតារាចម្រៀង ហ្សូណូ បានបង្ហាញវត្តមាននៅកងរាជអាវុធហត្ថរាជធានីភ្នំពេញក្រោមបណ្តឹងរបស់ ចាន់ សុផានី ជាអតីតគូស្នេហ៍ពីបទបោះបង់ចោលកូនស្រី ។

មានការទម្លាយទៀតថាតារាចម្រៀង ហ្សូណូ និងអតីតគូស្នេហ៍បានអង្គុយទល់មុខគ្នាចរចាអមដោយវត្តមានរបស់មន្ត្រីកងរាជអាវុធហត្ថជាអ្នកសម្រុះសម្រួល ។ ប៉ុន្តែការចរចាហាក់ដូចជាមិនបានលទ្ធផលល្អដោយសារលោក ហ្សូណូ បានសម្រេចបង់អាហារកិច្ចដល់កូនស្រីមួយខែ ៥០០ដុល្លារនឹងសុំឱ្យកូនស្រីប្តូរមករៀននៅសាលារៀនឯកជនដែលមានតម្លៃសមរម្យ  ​ វិញ ។

សម្រាប់ការទទួលខុសត្រូវក្នុងលទ្ធភាពមួយនេះរបស់តារាចម្រៀង ហ្សូណូ ហាក់មិនទទួលបានការយល់ស្របពីសំណាក់អតីតគូស្នេហ៍ឡើយ ដោយអ្នកនាងចង់ឱ្យលោក ហ្សូណូ ជួយឱ្យកូនស្រីបន្តរៀននៅសាលាអន្តរជាតិដែលមានតម្លៃប្រមាណជា៧ពាន់ដុល្លារក្នុងមួយឆ្នាំ ។ក្នុងនោះក៏មានការព្រលយថាដោយសារការសម្រុះសម្រួលហាក់មិនទទួលបានលទ្ធផលជាផ្លៃផ្កា ដូនេះគេមិនទាន់ដឹងថាតើភាគីខាង ចាន់ សុផានី នឹងបន្តបណ្តឹងរបស់ខ្លួនទៅតុលាការដើម្បីទាមទារសុំអាហារកិច្ចពីតារាចម្រៀង ហ្សូណូ ជាបន្ត ឬបែបណានោះទេ  ។ ប៉ុន្តែយ៉ាងណាចុងក្រោយនេះអ្នកនាងបានបញ្ជាក់តាមរយៈការឡាយវីដេអូថាឈប់សុំជំនួយពីតារាចម្រៀង ហ្សូណូ ហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post