(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គម សូមឱ្យបញ្ឈប់ការជជែកវែកញែកគ្នាលើបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័ន៧» របស់តារាចម្រៀង មាស សុខសោភា តទៅទៀត ព្រោះនាងបានទទួលកំហុស និងសុំការអភ័យទោស ព្រមទាំងលុបចោលនៅបទចម្រៀងនេះរួចទៅហើយ។
ការអំពាវនាវនេះ បន្ទាប់ពីសម្តេចបានឃើញការបញ្ចេញមតិ (Comments) របស់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលចង់ឲ្យមានការចាត់ការតាមផ្លូវច្បាប់ លើតារាចម្រៀង មាស សុខសោភា។
សូមស្ដាប់ប្រសាសន៍ដើមទាំងស្រុងរបស់សម្ដេចតេជោខាងក្រោមនេះ៖
សូមជម្រាបជូនថា ក្រោយមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមហាជននោះ តារាងចម្រៀង មាស សុខសោភា បានបង្ហោះសារសុំទោសសម្តេចសម្តេចតេជោ ហ៊ុន សែន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង «មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់ខ្លួន។