header ads

Sponsor

ប្រជាពលរដ្ឋម្នាក់បានសម្រេចក្ដីប្រាថ្នា ក្រោយពីបានជួបសម្ដេចតេជោហ៊ុន សែន ហើយបានប៉ះដៃរួចយកមកថើប លើសពីនេះទៀតបានរៀបរាប់ក្ដីដឹងគុណចំពោះសម្ដេច ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នៅព្រឹក​ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ។

តាមរយៈគណនីហ្វេសបុក ម៉ាក់ ប៉ាវអឺ បានរៀបរាប់ឱ្យដឹងថា៖

«ថ្ងៃនេះឆ្នាំនេះ២០២៣ អរគុណបានថើបដៃពុកដូចបំណងហើយស្រលាញ់ពុកខ្លាំងៗ ម្តាយខ្ញុំប្រាប់ថា គេយកគាត់ទៅដល់រណ្តៅជិតសំលាប់ហើយ ម៉ែយកដីបាចលើក្បាលបនថាបើមាននណាមកជួយជីវិតម៉ែៗដឹងគុណមួយជីវិត ទេវតារស់បានមករំដោះ បើពេលនោះគ្មានម៉ែ ក៏ថ្ងៃនេះគ្មានពួកខ្ញុំជាកូនជាចៅ តាំងពីតូចស្រលាញ់សំឡេងពុកនិយាយពីរោះស្តាប់មិនជិនណាយ

ពុកចេះកំប្លែងពេលពុកនិយាយ ប្រាថ្នាចង់មានថ្ងៃមួយបានកាន់ដៃពុក មិនត្រឹមតែកាន់គឺបានថើបទៀត ដៃពុកទន់ត្រជាក់ អរគុណទេវតា និងបងស្រីធំផ្តល់ឱកាសឱ្យប្អូនបានដូចបំណង»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post