កម្លាំងនគរបាលផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌជ្រោយចង្វារ បានឃាត់អ្នកបើកម៉ូតូមួយគ្រឿង ក្រោយពីបេីកបរក្នុងល្បឿនលឿន បង្ហោះ រេចុះរេឡេីង ដែលអាចបង្កគ្រោះ ដល់អ្នកដ៏ទៃ ។
ការឃាត់នេះគឺនៅយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២១៖៣០នាទី នៅចំណុចផ្លូវជាតិលេខ៦ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលត្រូវបានឃាត់ខ្លួននេះបានបេីកបរក្នុងល្បឿនលឿន បង្ហោះ រេចុះរេឡេីង និងបេីកបរ ដេកលេីម៉ូតូ ដែលអាចបង្កគ្រោះដល់អ្នកដ៏ទៃ ហើយល្មើសមាត្រា៦ ចំណុច៣ក នៃអនុក្រឹត្យលេខ០៣៩ (ត្រូវពិន័យជាប្រាក់ ចំនួន ១០០,០០០រៀល ករណីល្មើស បេីកបរយានជំនិះ បង្ហោះ រេចុះរេឡេីង ឆាបឬគៀរ ) ។
បច្ចុប្បន្នសមត្ថកិច្ច បានធ្វេីកិច្ចសន្យាអប់រំ ណែនាំ កុំអោយមានកំហុសលេីកក្រោយទៀត និងអនុញ្ញាតិអោយទៅវិញ ។