header ads

Sponsor

ទោះមួយរយៈមុនគេបានឃើញតារាកំប្លែង នាយ តាក់ស៊ី បង្ហោះពាក្យពេចន៍ដូចជាមានបញ្ហានៅក្នុងគ្រួសារក្តី តែថ្មីៗនេះគេបានឃើញនាយ និងភរិយាតែងបង្ហាញរូបភាពផ្អែមល្ហែមនៅតាមបណ្តាញសង្គមជាហូរហែរ ។ មិនតែប៉ុណ្ណាះថ្មីៗនេះនាយបាននាំភរិយាទៅពិនិត្យផ្ទៃពោះដែលធ្វើឱ្យមានការលើកឡើងថា នាយតាក់ស៊ី និងភរិយាមានសមាជិកថ្មីហើយ។

ពេលនេះដែរ នាយតាក់ស៊ី ហាក់ដូចជាមានសុខភាពល្អប្រសើរ ហើយជីវភាពទៀតសោតធូរធារជាងមុន។ ជាក់ស្តែងមួយរយៈនេះតារាកំប្លែង នាយតាក់ស៊ី បានបង្ហាញសកម្មភាពថ្មីៗតាមរយៈការសម្តែងរឿង និង កំប្លែងនៅក្រុមនាយ ពាក់មី ជាបន្តបន្ទាប់។

អ្វីដែលគួរឱ្យកត់សម្គាល់ មួយរយៈមុនគេបានឃើញតារាកំប្លែងរូបនេះបង្ហោះសារហាក់ដូចជាមានភាពរកាំរកូសនៅក្នុងគ្រួសារ តែយ៉ាងណារហូតមកដល់ពេលនេះគេនៅតែឃើញនាយ និងភរិយានៅតែបង្ហាញវត្តមានរួមគ្នាប្រកដោយភាពផ្អែមល្ហែមដូចមិនមានរឿងអ្វី។ 

ជាក់ស្តែងថ្មីៗនេះ នាយតាក់ស៊ី បានបង្ហាញរូបភាពរួមគ្នាជាមួយភរិយាដោយភ្ជាប់សារខ្លីថា«ជូនមេមកពិនិត្យពោះ » ប៉ុន្តែនាយមិនបានបញ្ជាក់ថាភរិយាកំពុងពពោះរយៈពេលប៉ុន្មានខែឡើយ ។

គេចាំបានថានាយ តាក់ស៊ី បានភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មីជាអ្នកនៅក្រៅរង្វង់សិល្បៈក្រោយពីនាយបានចែកផ្លូវជាមួយតារាកំប្លែង នាងភឹម កាលពីប៉ុន្មានឆ្នាំមុនដោយសារនាយបានសម្រេចចិត្តទៅសាងផ្នួស តែដោយសារសុខភាពមិនអំណោយផល នាយតាក់ស៊ី ក៏បានលាចាកសិក្ខាបទនឹងបានវិលចូលក្នុងអាជីពកំប្លែងរហូតដល់ពេលបច្ចុប្បន្ននេះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post