ស្វាមីរបស់លោកជំទាវ តាំង ហ្គិចលៀង គឺលោកឧកញ៉ា អ៉ឹង លីហេង ទើបត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ស្រាប់តែនៅថ្ងៃទី នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» ជូនដល់ជំទាវ តាំង ហ្គិចលៀង ផងដែរ។
សូមជម្រាបជូនថា លោកជំទាវតាំង ហ្គិចលៀង គឺជាប្រធានក្រុមហ៊ុន H&L Group Co.,LTD និងជាប្រធានក្លិបស្ត្រីកម្ពុជា ដែលជានិច្ចកាលលោកជំទាវតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួន ព្រមទាំងកម្លាំងកាយ និងកម្លាំងចិត្តជាច្រើន ជួយកិច្ចការងារសង្គមជាច្រើនឆ្នាំមកហើយ៕