header ads

Sponsor

ក្រោយស្ងប់ស្ងាត់មួយរយៈថ្មីៗនេះបណ្ឌិតច្នៃម៉ូដលោក ឯម រៀម បានសម្ញែងរាងដោយមិនមានសម្លៀកបំពាក់បាំងតែរូបផ្កានូវចំណុចពិសេសតែប៉ុណ្ណោះ។ រូបភាពរបស់បណ្ឌិតច្នៃម៉ូដរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានចេញមុខរិះគន់រហូតអ្នកខ្លះបានលាន់មាត់ថាហេតុអ្វីលោកមិនរៀងចាលបែបនេះ។

មិនមានអ្វីប្លែកទេជាញយដងបណ្ឌិតច្នៃម៉ូដលោក ឯម រៀម តែងលេងស្ទីលតុបតែងខ្លួនយ៉ាងសិចស៊ីនឹងជឿជាក់បើទោះទទួលរងនូវព្រនង់រិះគន់ពីសំណាក់មហាជនជាច្រើនក៏ដោយ ។ ប៉ុន្តែយ៉ាងណាលោកហាក់ដូចជាមិនចាប់អារម្មណ៍ឬខ្វល់ខ្វាយអ្វីឡើយ ។

យ៉ាងណាមិញថ្មីៗនេះ លោក ឯម រៀម បានបង្ហាញរូបភាពនៅក្នុងStory ដែលមានភាពសិចស៊ីជាខ្លាំងពោលរូបភាពនេះមិនមានការស្លៀកពាក់អ្វីឡើយបិទតែរូបភាពផ្កានៅត្រង់ចំណុចកេរ្តិ៍ខ្មាស់តែប៉ុណ្ណាះ ។ មិនខុសពីលើកមុនដែររូបភាពសិចស៊ីរបស់បណ្ឌិតច្នៃម៉ូដរូបនេះក៏ទទួលបានការរិះគន់ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមមិនស្ទើរដែរ ។

កន្លងមកក៏មានការលើកឡើងថាប្រសិនបើលោក ឯម រៀម ចូលចិត្តតុបតែងខ្លួនបែបស្ទីលសិចស៊ីជានារីភេទបែបនេះគួរតែកែសម្រស់ជានារីតែម្តងទៅដើម្បីងាយស្រួលលេងខ្លួនជាលក្ខណៈហ្វេសស៊ិនបែបនេះ ។ ប៉ុន្តែយ៉ាងណាអ្នកច្នៃម៉ូដវ័យជាង ៥០ឆ្នាំរូបនេះធ្លាប់អះអាងថាលោកជាអ្នកសិល្បៈបែបកំប្លែងៗដូច្នេះលោកមិនត្រូវការវះកាត់កែសម្ជស្សឬធ្វើដើមទ្រូងឱ្យដូចជានារីភេទនោះឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post