header ads

Sponsor

មានការចាប់អារម្មណ៍និងភា្ញក់ផ្អើលជាខ្លាំងដោយពេលនេះកូនជាង ចែគេន បានចេញមុខឡាយវីដេអូទាមទាររកភាពស្អាតស្អំថាខ្លួនមិនបានដាក់មន្តអាគមអ្វីឡើយ ។ ទាំងនេះសុទ្ធតែជារឿងមិនពិតសម្តែងឱ្យល្បីដើម្បីផ្ទុះផេកប៉ុណ្ណោះ។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុននេះ ចែគេន និងប្អូនស្រី យ៉ុង ចាន់កណ្ណិកា បានចេញមុខឡាយវីដេអូដោយបញ្ជាក់ថាកូនជាងរបស់ខ្លួនបានដាក់អំពើមន្តអាគមដែលជាចំណែកធ្វើឱ្យប្តីរបស់ខ្លួនលោក សំ​ ករុណា បានស្លាប់ទាំងវ័យក្មេងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។ ក្នុងនោះ ចែគេន បានបង្ហាញភស្តុតាងថាកូនជាងរបស់ខ្លួនដែលមានឈ្មោះថា អាម៉ី ត្រូវបានគេជួលក្នុងតម្លៃ២៥០០ដុល្លារឱ្យធ្វើអំពើមន្តអាគមនេះ ។

ប៉ុន្តែយ៉ាងណាថ្មីៗនេះ អាម៉ី និងប្តី បានចេញមុខឡាយវីដេអូដោយបានបញ្ជាក់ថាខ្លួនមិនបានធ្វើរឿងទាំងនេះឡើយ ។ មូលហេតុដែលខ្លួនបានសារភាពដោយសារ ចែគេន និងប្អូនស្រី បានវាយធ្វើបាបមកលើរូបនាងធ្វើឱ្យនាងភ័យចេះតែសារភាពទៅ ។

ពេលនេះដែរ អាម៉ី និង ស្វាមីបានចេញមុខឡាយវីដេអូជាថ្មីម្តងទៀតដោយបញ្ជាក់ថា«ខ្ញុំសូមបញ្ចប់ត្រឹមនិងចុះ អ្នកណាសាងអ្វីរមែងនិងទទួលផលនោះហើយ»។ ជាថ្មីម្តងទៀតកូនជាង របស់ ចែគេន នៅតែអះអាងថាខ្លួនមិនបានប្រព្រឹត្តរឿងដាក់អាគមអ្វីទេ ។ ទាំងនេះសុទ្ធសឹងជាការសម្តែងដើម្បីធ្វើឱ្យផេកល្បីដើម្បីមុខរបរតែប៉ុណ្ណាះ ព្រោះមួយរយៈនេះការរកស៊ីរបស់ ចែគេន ស្ងប់ស្ងាត់ ។

ទាំងនេះជាការលើកឡើងរបស់ អាម៉ី និងប្តីនៅក្នុងការឡាយវីដេអូ ។ មួយវិញទៀតប្តីកូនជាងរូបនោះបានបន្តថាបើច្បាស់ណាស់ឱ្យ ចែគេន នាំយកអ្នកដែលជួលឱ្យដាក់មន្តអាគមនិងប្រពន្ធរបស់ខ្លួនទៅបុស្តិប៉ូលីសសួរនាំឱ្យច្បាស់តែម្តងទៅ ។ ប្តីប្រពន្ធរូបនោះបានបន្ថែមថាខ្លួនមកបកស្រាយដើម្បីរកភាពស្អាតស្អំព្រោះរឿងនេះមិនមែនជាការពិតឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post