header ads

Sponsor

យុវជនម្នាក់បានសម្រេចចិត្តគិតខ្លី លោតសម្លាប់ខ្លួនពីលើភ្នំបូកគោ តែទឹកដោះម្តាយថ្លៃ បានទើរនឹងដើមឈើ និងមានការជួយអន្តរាគមន៍ពីសមត្ថកិច្ច ទើបរកឃើញនៅជំរាលភ្នំខាងក្រោម នាំក្រុមគ្រួសារទៅទទួលយកជនរងគ្រោះមកសង្គ្រោះឡើងវិញ។

បើយោងតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៣នេះថា «ថ្ងៃទី07 ខែមិថុនា23 វេលាម៉ោង 8:00 យប់ខ្ញុំបានទទួលពត៏មានពីវិទ្យុ ABC ថាមានករណីលោតសំលាប់ខ្លួននៅលើភ្នំបូកគោក្រោយវត្តសំពៅប្រាំ»

ក្រោយទទួលបានព័ត៌មាននេះខ្ញុំបានចាត់លោកអធិការក្រុងបូកគោរួម និងកំលាំង អ.ហ និងសន្តិសុខក្រុមហ៊ុនព្រមទាំងក្រុមគ្រួសារជនរងគ្រោះស្វែងរករហូតដល់ម៉ោងពីរទៀបភ្លឺថ្ងៃទី 08.06.23 ទើបយើងរកឃើញជនរងគ្រោះនៅជំរាលភ្នំខាងក្រោម ។

ទឹកដោះម្តាយថ្លៃហើយប្អូននៅពេលដែលលោតចុះមកក្រោមបានទើរនឹងដើមឈើ សង្ឃឹមថាប្អូននឹងមិនគិតខ្លីទៀតនោះទេ ។ សូមអរគុណដល់កងកំលាំងទាំងអស់ដែលបានជួយក្នុងប្រត្តិបត្តិការយប់មិញនេះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post