(ដំណឹងចុងក្រោយ) រកឃើញ បុរសដែលលង់ទឹកបាត់ខ្លួននោះហើយ ប៉ុន្តែមិនមានជីវិតនៅទៀតទេ ស្លា..ប់ហើយ។
សមត្ថកិច្ចប្រាប់ថា ស..ពបុរសរងគ្រោះរកឃើញវេលាម៉ោងជាង៩ព្រឹកថ្ងៃ១២មិថុនា២០២៣ នៅជាប់នឹងខ្សែពោង ខាងមុខឆ្នេរអូរឈើទាលក្រុងព្រះសីហនុ ក្បែរកន្លែងដែលរលកសមុទ្រវាយពន្លិចជនរងគ្រោះ។
សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង
អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ បានប្រើប្រាស់កម្លាំងសរុប ទាំងសមត្ថកិច្ច និងក្រុមការងារសង្គ្រោះស្មគ្រ័ចិត្ត ដើម្បីស្វែងរកជនរងគ្រោះនៅសមុទ្រខាងមុខអូរឈើទាល និងពង្រីកតំបន់ស្វែងរកនៅក្បែរនោះ។
សូមជម្រាបជូនថា បុរសម្នាក់បានបាត់ខ្លួននៅក្នុងសមុទ្រឆ្នេរអូរឈើទាល ក្រោយទៅជួយស្រង់កូនខ្លួនឯងដែលលង់ទឹកសមុទ្រ នៅវេលាម៉ោងជាង១រសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។
បុរសដែលបាត់ខ្លួនមានវ័យ៤០ម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ មកកម្សាន្តនៅឆ្នេរអូរឈើទាល បានអង្គុយលេងនៅតូប៨៨៨ ក្នុងនោះបើតាមការបំភ្លឺពីកូនបង្កើតរបស់ជនរងគ្រោះគឺគាត់និងកូនប្រុស អាយុប្រមាណ១០ឆ្នាំជាងបន្តិចបានចុះលេងទឹកជាមួយគ្នា ហើយកូនរបស់គាត់ត្រូវបានទឹករលកអូសបណ្ដាលឈ្លក់ទឹកពេលនោះឳពុកឃើញក៏ហក់ទៅជួយកូនរុញកូនមកខាងលើ (កូនប្រុសនោះរួចផុតពីគ្រោះថ្នាក់) ប៉ុន្តែបុរសជាឪពុកត្រូវរលកសមុទ្រវាយគ្របនឹងបាត់ខ្លួនពីកន្លែងកើតហេតុ។
បច្ចុប្បន្ន សមត្ថកិច្ច រួមនិងក្រុមឆ្មាំសមុទ្រនិងក្រុមសង្គ្រោះ ក្នុងនោះមានក្រុមសង្គ្រោះរបស់អ្នកឧកញ៉ាទៀ វិចិត្រផង កំពុងស្វែងរកជងរងគ្រោះ៕
ប្រភពពីលោក ហ៊ុយ ប៊ុនឡេង