ស្មានថាដោះស្រាយចប់រួចរាល់ហើយដឹងអីថ្មីៗនេះតារាសម្តែងរូបស្រស់ ជេស៊ីកា បានបង្ហោះជាថ្មីថារហូតមកដល់ពេលនេះអតីតពិធីការិនី ព្រំ រដ្ឋា មិនទាន់សងប្រាក់នាងនៅឡើយទេ ។ មិនតែប៉ុណ្ណាះ ព្រំ រដ្ឋា ថែមទាំងបានបំពានកិច្ចសន្យាដែលបានធ្វើរួមគ្នាកាលពី៥ខែមុន ជាមួយរូបនាងជាម្ចាស់បំណុលថែមទៀត ។ ខណៈ ព្រំ រដ្ឋា បានត្អូញត្អែរថារយៈពេលជិតពីរឆ្នាំនេះនាងបាត់បង់គ្រប់យ៉ាងមិនថាកិត្តិយស ទ្រព្យសម្បត្តិ សឹងតែជីវិតថែមទៀត...។
ថ្មីៗនេះស្រីស្អាត ជេស៊ីកា បានបង្ហោះសារជាថ្មីឡើងវិញបន្តបន្ទាប់ ទៅអ្នកនាង ព្រំ រដ្ឋា ដែលជាអតីតពិធីការិនី នឹងជាម្ចាស់ផលិតកម្មភីអថា«បងកុហកខ្ញុំក៏ជិត2ឆ្នាំដែល បងមកខ្ចីលុយខ្ញុំ ហើយអោយខ្ញុំចាំ ចាំមកដល់ពេលនេះ បងបានធ្វើកិច្ចសន្យាមុខច្បាប់ហើយ នៅតែបំពាន បងដឹងហើយថាតាមច្បាប់បងត្រូវជួបនឹងអ្វីខ្លះ…បងធ្វើកិច្ចសន្យាជាមួយខ្ញុំមក5ខែដែលហើយ បងដឹងខ្លួនឯងហើយថាមនុស្សដូចខ្ញុំស្រួលណាស់»។«បងម៉េចហើយរឿងលុយខ្ញុំកាលបានបងគិតសងខ្ញុំចង់អោយខ្ញុំចាំដល់ពេលណាទៀតចង់គិតម៉េចពេលខ្ញុំផុសរូបតាំងថាខ្ញុំអាក្រក់ហើយចុះពេលដែលអ្នកឯងកហុកបោកប្រាស់ខ្ញុំនឹងម៉េវិញ ជួយសងលុយខ្ញុំផង»។
ជាមួយការបង្ហោះរបស់ ជេស៊ីកា ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលព្រោះស្មាន ថាវិវាទរឿងជំពាក់ប្រាក់របស់អ្នកទាំងពីរបានដោះស្រាយចប់រួចរាល់ព្រោះបើគិតមកដល់ពេលនេះមានរយៈពេលជិតពីរឆ្នាំទៅហើយ។ងាកមកអតីតពិធីការិនី ព្រំ រដ្ឋា ឯណេះវិញបានរៀប រាប់ថា«រយៈពេល2ឆ្នាំហើយដែលខ្ញុំបានបាត់បង់គ្រប់យ៉ាងកិត្តិយសការងារទ្រព្យសសម្បត្តិសឹងទាំងជីវិតដោយការទទួលមិនបាន….កូវីតបានបំផ្លាញខ្ញុំឆ្នាំ2019ការចាប់ផ្ដើមកូវីតទោះមិនទាន់មកដល់ប្រទេសយើងតែយើងគ្រប់គា្នគឺខ្លាច….ការងាររបស់ខ្ញុំចាប់ផ្ដើមជួបបញ្ហាព្រោះតួមួយចំនួនគាត់ខ្លាចទោះជាយើងមានវិធីការពារ…ខាងtvក៏តំរ៉ូវអោយខ្ញុំកាត់សាច់ព្រោះគាត់ខ្លាចខ្ញុំថតមិនចប់ព្រោះរឿងកំពុងចាក់ផ្សាយ…ទាំងដែលខ្ញុំថតជិតចប់…ខ្ញុំចាប់ផ្ដើមខាតបង់…ខ្ញុំតស៊ូធ្វើការងារដែលជាបេះដូងរបស់ខ្ញុំ ទីបំផុតខ្ញុំត្រូវបាត់បង់ការងារមួយនេះនៅចុងឆ្នាំ2021…
ខាងអ្នកធ្វើការឲ្យទូរទស្សន៍លើកឡើងខ្ញុំធ្វើលើសកុងត្រា5ខែត្រូវបញ្ចប់កុងត្រាទាំងដែលប្រទេសត្រូវបិទក្រុង….ចុះការខាតបង់របស់ខ្ញុំដែលគិតថាចប់កូវីតនីងប្រីងប្រែងជាថ្មី…ខ្ញុំគិតថាមិននិយាយតែពេលនេះខ្ញុំមានអារម្មណ៍ថាហេតុអីពេលដែលយើងស្លូតត្រូវគេធ្វើបាបបែបនេះ…តែយ៉ាងណាខ្ញុំក៏សូមអរគុណប្អូនស្រី Thyda Pnn ខាងទូរទស្សន៍PNNដែលនៅតែផ្តល់ឪកាសនិងខ្វល់ខ្វាយពីសុខទុក្ខខ្ញុំបានផ្តល់ការងារដល់ខ្ញុំខ្ញុំពិតជាចង់livនិយាយរឿងក្នុងចិត្តនិងភាពអយុត្តិ ធម៏ដែលខ្ញុំជួបបានបៀមទុក្ខ2ឆ្នាំមកនេះណាស់»។
ការលើកឡើងរបស់ ព្រំ រដ្ឋា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ព្រោះមិននឹកស្មានថា អតីតពិធីការិនី នឹងជាម្ចាស់ផលិតកម្មភីអ បែរជាធ្លាក់ខ្លួនបែបនេះសោះ៕