បន្ទាប់ពីបានចរចាជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួចមកពេលនេះតារាកំប្លែង នាយវ៉ាងអង បានបង្ហាញអារម្មណ៍ស្រស់ស្រាយជាថ្មីឡើងវិញដោយក្នុងនោះលោកបានសរសើរពីភាពទទួលខុសត្រូវរបស់អ្នកឧកញ៉ាចំពោះអតិថិជន ។ អ្វីដែលធ្វើឱ្យអ្នកតាមដានត្រេកអរនោះពេលនេះតារាកំប្លែងរូបនេះបានព្រលយថាលោកជិតបានផ្ទះហើយ ។
គេចាំបានថាកន្លងមកតារាកំប្លែង នាយវ៉ាងអង បានកើតទុក្ខមិនសុខចិត្តក្រោយលោកបានសន្សំប្រាក់ទិញបុរីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែហួសកិច្ចសន្យាច្រើនខែទៅហើយនៅតែមិនទាន់ទទួលបានផ្ទះដូចក្តីស្រមៃ ។
ប៉ុន្តែយ៉ាងណាក្រោយពីបានជួបមុខដោយស្រាយគ្នាជាមួយអ្នកឧកញ៉ាមកពេលនេះតារាកំប្លែងរូបនេះក៏បានធូរចិត្ត ជាពិសេសថែមទាំងមានភាពជឿជាក់ចំពោះការទទួលខុសត្រូវរបស់អ្នកឧកញ៉ាផងដែរ ។ ឆ្លើយតបជាមួយនឹងការសួរថាតើពេលណាលោកទទួលបានលំនៅដ្ឋាន?តារាកំប្លែងរូបនេះបានឆ្លើយថាលោកជិតបានហើយ ។
ជាមួយនឹងការបញ្ជាក់របស់តារាកំប្លែង នាយវ៉ាងអង បានធ្វើឱ្យអ្នកគាំទ្ររបស់លោកដែលតាមដានរឿងរ៉ាវកន្លងមកមានការអបអរសាទរចំពោះដំណឹងនេះហើយរំពឹងថាលោកនឹងទទួលបានគេហដ្ឋានថ្មីដូចក្តីស្រមៃនៅក្នុងពេលឆាប់ៗនេះ៕