header ads

Sponsor

ថ្មីៗនេះតារាចម្រៀងរូបរាងតូចច្រឡឹង ឈួន ស្រីម៉ៅ បានចែករំលែកក្តីរីករាយនៅក្នុងគ្រួសារតូចរបស់នាងក្រោយពីត្រៀមទទួលសមាជិកថ្មីនៅក្នុងពេលឆាប់ៗខាងមុខនេះក្រោយពីពួកគេរៀបការប្រមាណជា៩ឆ្នាំ ។ ឈួន ស្រីម៉ៅ ក៏ដូចជាស្វាមីបានរៀបចំពិធីទាយភេទកូនក្នុងផ្ទៃដែលមើលទៅពិតជារីករាយនិងមានក្តីសុខជាខ្លាំង ។

ឈួន ស្រីម៉ៅ ត្រូវបានគេស្គាល់ថាជាប្អូនស្រីរបស់តារាចម្រៀង ឈួន សុវណ្ណឆៃ ដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ។ ដ្បិតចាកចេញទៅរស់នៅក្រៅប្រទេសជារឿយៗ តារាចម្រៀងរូបនេះតែងចេញចូលស្រុកកំណើតជាបន្តបន្ទាប់ ហើយសព្វថ្ងៃនាងក៏នៅតែបន្តអាជីពជាអ្នកចម្រៀងជាធម្មតានៅទីនោះ ។ ឈួន សុវណ្ណឆៃ តែងចែករំលែករូបភាពដ៏ស្រស់ស្អាតរួមនឹងជីវិតឯកជនរបស់ខ្លួននៅតាមបណ្តាញសង្គមដល់អ្នកគាំទ្រក្នុងស្រុក ។ អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះ ឈួន ស្រីម៉ៅ ក៏បានប្រកាសដំណឹងពពោះកូនដំបូងក្រោយរៀបការជិត ១០ឆ្នាំ ដែលធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិមានការរីករាយនឹងជូនពរចំពោះដំណឹងល្អនេះគ្រប់គ្នា​។

ដ្បិតកំពុងទំងន់ ៦ខែទៅហើយក្តី តែ ឈួន ស្រីម៉ៅ ហាក់មិនមានរូបរាងប្រែប្រួលពីមុនប៉ុន្មានឡើយបើមិនប្រាប់ស្ទើរមិនចាប់អារម្មណ៍ថានាងពពោះកូនដល់ទៅ ៦ខែនោះឡើយ ។កូនក្នុងផ្ទៃរបស់ ឈួន​ ស្រីម៉ៅ  ជាកូនប្រុស។ គេចាំបានថា ឈួន ស្រីម៉ៅ បានរៀបការជាមួយស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៤ ហើយមួយរយៈមុននាងក៏បានរៀបចំសំណុំ ឯកសារដើម្បីធានាអ្នកម្តាយទៅរស់នៅទីនោះ តែគួរស្តាយអ្នកម្តាយបានលាចាកលោកដែលធ្វើឱ្យនាងមានការសោកសង្រេងជាខ្លាំង៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post