header ads

Sponsor

ចុងក្រោយនេះតារាសម្តែងរូបសង្ហាលោក ណាខុន ហាក់មិនសូវរវីរវល់នៅក្នុងការងារសម្តែងខ្លាំងដូចមុននោះទេ ។ ភាគច្រើនលោកចំណាយពេលវេលាជាមួយដៃគូយ៉ាងកក់ក្តៅ ជាមួយនឹងការដើរកម្សាន្តនៅតាមតំបន់នានាទាំងក្នុងស្រុកនិងក្រៅស្រុក ។ មិត្តភក្តិជាច្រើនសុទ្ធតែសរសើរពីក្តីសុខរបស់តារាសម្តែងរូបនេះ។ អ្វីដែលកត់សម្គាល់កាលពីពេលថ្មីៗនេះលោក ណាខុន និងគូស្នេហ៍បានរៀបចំពិធីឡើងផ្ទះវីឡាថ្មីយ៉ាងរីករាយដោយមានការលាន់មាត់សរសើរពីសំណាក់មិត្តភក្តិក្នុង និងក្រៅសិល្បៈជាច្រើន ។

បើគិតមកដល់ពេលនេះលោក ណាខុន បានភ្ជាប់ស្នេហ៍ជាមួយដៃគូជាអ្នកមានមុខមាត់នៅក្នុងសង្គមជាច្រើនឆ្នាំមកហើយ ប៉ុន្តែយ៉ាងណាលោកហាក់ពុំទាន់នឹកនារឿងរៀបការជាលក្ខណៈអធិកអធមនោះទេ ។ រហូតមកដល់ពេលនេះលោកក៏ពុំទាន់ទទួលបានចំណងដៃសមាជិកថ្មីនៅឡើយដែរ តែបើគេងាកមើលមើលជីវិតគ្រួសាររបស់តារាសម្តែង ណាខុន ពិតជាពោរពេញទៅដោយសុភមង្គលដែលគេតែងឃើញតាមរយៈការចែករំលែករូបភាពនៅក្នុងដំណើរកម្សាន្តទាំអក្នុងស្រុកនិងក្រៅស្រុកយ៉ាងផ្អែមល្ហែមជាមួយគូស្នេហ៍ដែលលោកបានហៅភរិយាយ៉ាងពេញមាត់ ។

លោក ណាខុន ត្រូវបានគេចាត់ទុកជាសិល្បករដែលមានជិវភាពរស់នៅឡូយឆាយមិនធម្មតាដែរ។ ក្រៅពីមានមុខរបរនៅក្នុងដៃមួយចំនួនថ្មីៗនេះលោកក៏ទើបនឹងរៀបចំពិធីឡើងផ្ទះវីឡា ធំស្កឹមស្កៃផងដែរ ។ ប៉ុន្តែយ៉ាងណាពិធីឡើងវីឡាថ្មីរបស់លោកគេពុំឃើញមានវត្តមានអ្នកសិល្បៈចូលរួមឡើយបើតាមរូបភាពដែលលោកបានបង្ហាញ ។ការបង្ហាញទិដ្ឋភាពនៅក្នុងពិធីឡើងវីឡាថ្មីរបស់តារាសម្តែង ណាខុន ក៏មានមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើនបានចូលរួមត្រេកអរនឹងសាទរចំពោះការឡើងផ្ទះវីឡាថ្មីរបស់លោកគ្រប់គ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post