header ads

Sponsor

ក្រោយពីភ្ជាប់ស្នេហ៍ជាមួយគ្នាមួយរយៈធំជាមួយអ្នកជំនួញអនឡាញល្បី ម៉ាក់ អ៊ីអ៊ី ពេលនេះអតីតអ្នកនិពន្ធចម្រៀង យឹម តាស្រង់ បានប្រាប់ថាលោកបានត្រៀមរៀបចំរួចរាល់ហើយសម្រាប់ពិធីមង្គលការដែលនឹងធ្វើឡើងនៅខែសីហាខាងមុខនេះហើយសម្រាប់ពិធីទទួលភ្ញៀវ នឹងរៀបចំនៅទីកន្លែងដ៏ស្រស់ស្អាតនៅសណ្ឋាគារមួយលើភ្នំបូកគោ។

តាមរយៈការរៀបរាប់នៅក្នុងការឡាយវីដេអូមួយឧកញ៉ា យឹម តាស្រង់ បាននិយាយថាលោកបានគិតគូររឿងរៀបការរួចហើយ តែលោកជាអ្នករៀបចំដោយខ្លួនឯងមិនបានទៅរកវេលាពីអាចារ្យអ្វីទេ ។ លោកធ្វើទៅតាមអ្វីដែលលោកស្រឡាញ់នឹងចង់បាន ។ ដំបូងលោកនិងម៉ាក់ អ៊ី អ៊ី មានបំណងរៀបការនៅសណ្ឋាគារសូហ្វីតែល តែក្រោយមកក៏ប្តូរចិត្តចង់ធ្វើបែបសាមញ្ញ ។ សម្រាប់ពិធីមង្គលការរបស់លោកនឹងរៀបចំឡើងនៅក្នុងខែសីហា ដោយរៀបចំសូត្រមន្តនៅថ្ងៃពុធ ហើយនឹងធ្វើពិធីជប់លៀងទទួលភ្ញៀវនៅថ្ងៃសុក្រនៅសណ្ឋាគារមួយនៅលើកំពូលភ្នំបូកគោ ។

អតីតអ្នកនិពន្ធនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីរូបនេះបានឱ្យដឹងទៀតថាលោកអញ្ជើញភ្ញៀវជាមិត្តភក្តិ និងអ្នកសិល្បៈស្និទ្ធស្នាលប្រមាណតែជាង ១០តុប៉ុណ្ណោះ ។មូលហេតុដែលលោកជ្រើសរើសថ្ងៃសូត្រមន្ត និងថ្ងៃជប់លៀងខុសគ្នាដោយសារមិនចង់ឱ្យហត់នឿយក្នុងការធ្វើដំណើរ ។

ជាមួយគ្នានោះ ម៉ាក់ អ៊ីអ៊ី ក៏បានឱ្យដឹងថាមូលហេតុដែលអ្នកស្រី និងឧកញ៉ា យឹម តាស្រង់ សម្រេចរៀបការនៅក្នុងខែសីហាដោយសារជាពេលវេលាដែលកូនស្រី អ៊ីអ៊ី វិស្សមកាល ។អ្វីដែលកត់សម្គាល់ដ្បិតមិនទាន់ដល់ថ្ងៃពិសេស តែគ្រាន់តែស្តាប់ការលើកឡើងរបស់គូស្នេហ៍   វ័យកណ្តាលមួយគូនេះធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរថាពិតជារ៉ូមែនទិកណាស់ ជាពិសេសទីកន្លែងរៀបការតែម្តង ។ ក្នុងនោះក៏មានការជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលនៅក្នុងគ្រួសារថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post