header ads

Sponsor

នៅពេលថ្មីៗមកនេះ នៅស្រុកចិនមានក្រមុំៗជាច្រើនបាននាំគ្នាជ្រើមទៅទិញឈុតសំលៀកបំពាក់ដូចឃើញក្នុងនេះ បន្ទាប់ពីមានវីដេអូបែកធ្លាយមួយបង្ហោះឃើញប្រធាន CEO នៃក្រុមហ៊ុនមួយ ដឹកដៃបណ្តើរស្រីស្នេហ៍ពាក់ឈុតសំលៀកបំពាក់នេះ ដើរលេងហាងShopping ។

ឈុតនេះនៅបណ្តាញសង្គម ឱ្យឈ្មោះថាឈុត«ប្រពន្ធចុង»​.ទោះមានការរិះគន់ខ្លះក្តី ប៉ុន្តែការនិយមចូលចិត្តឈុតនេះបានល្បីភ្លាម។

វេបសាយអនឡាញWeiboឆក់ឧកាស បង្ហោះផ្សព្វផ្សាយបន្ថែម។មានអ្នកចូលប្រមាណ១២លាននាក់ហើយកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះតែមួយថ្ងៃគេលក់បានរហូត4,000ឈុតតម្លៃមួយឈុត618យន់ឬ86ដុល្លារ ។

ជុំវិញនឹងរឿងនេះដែរលោកប្រធានCEOក្នុងរូបនេះ និងស្រីស្នេហ៍ ត្រូវក្រុមហ៊ុនបណ្តេញចេញពីតំណែង ព្រោះខ្លួនមានប្រពន្ធហើយទៅសំញ៉ែងបណ្តើរស្រី តែចិនមិនមានច្បាប់ឯកព័ន្ធភាព។ រំពឹងថា«ឈុតប្រពន្ធចុង»នេះនឹងមកដល់កម្ពុជាឆាប់ៗនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post