header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះមានការខ្សឹបខ្សៀវថាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក ឆាយ វីរៈយុទ្ធ នឹងក្លាយជាសមាជិកថ្មីនៅក្នុងទ្រនំហង្សមាស ។ ប៉ុន្តែយ៉ាងណាសាម៉ីខ្លួនមិនទាន់ចេញមុខបកស្រាយចំពោះរឿងនេះនៅឡើយទេ ។ 

លោក ឆាយ វីរៈយុទ្ធ ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនឹងឈរក្នុងលំដាប់តារាជួរមុខម្នាក់ដែរ ហើយបទចម្រៀងរបស់លោកទទួលបានការពេញនិយមស្តាប់ពីសំណាក់អ្នកគាំទ្រជាច្រើន ។ ក្នុងនោះបទចម្រៀងរបស់លោកក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់បេក្ខជនជាច្រើនក្នុងកម្មវិធីប្រលងចម្រៀងនានាផងដែរ ។ ខណៈចុងក្រោយនេះលោក ឆាយ វីរៈយុទ្ធ ហាក់មិនសូវមានបទចម្រៀងថ្មីៗវាយលុកទីផ្សារនោះក៏លេចឮព័ត៌មានខ្សឹបខ្សៀវថាលោកកំពុងត្រៀមខ្លួនស្រវារកទ្រនំថ្មីដែលត្រូវគេដឹងថាជាផលិតកម្មខ្នាតយក្សហង្សមាស ។ 

ជាមួយនឹងព័ត៌មាននេះក៏មានការលើកឡើងថាអាចទៅរួចព្រោះដូចដឹងស្រាប់ហើយថា ឆាយ វីរៈយុទ្ធ ក៏ជាតារាចម្រៀងល្បីម្នាក់មានបទពិសោធន៍រាប់ឆ្នាំហើយអ្វីដែលពិសេសនោះលោកមានភរិយាដែលមានសមត្ថភាពអាចនិពន្ធបទចម្រៀងបានយ៉ាងពិរោះសម្រាប់លោកទៀតផង ។ តាមសមត្ថភាពរបស់តារាចម្រៀង ឆាយ វីរៈយុទ្ធ ខាងផលិតកម្មហង្សមាស ប្រាកដជាមិនមើលរំលងឡើយ។ ប៉ុន្តែយ៉ាងណាក៏មានមតិខ្លះនិយាយថាតាមមើលលោក ឆាយ វីរៈយុទ្ធ មិនអាចដូរទ្រនំទេ ព្រោះសព្វថ្ងៃលោក ជាតារាចម្រៀងប្រុសដែលលេចធ្លោនៅក្នុងផលិតកម្មសាន់ដេម្នាក់ដែរ ។ ទោះបីជាមានការខ្សឹបខ្សៀវបែបនេះក្តី តែគេមិនទាន់ឃើញម្ចាស់បទ«សង្សារតារា»រូបនេះចេញមុខបកស្រាយអ្វីឡើយ ។ 

ក្រៅពីអាជីពចម្រៀងលោក ឆាយ វីរៈយុទ្ធ ក៏មានមុខជំនួញធំៗនៅក្នុងដៃមួយចំនួនហើយសព្វថ្ងៃលោកក៏កំពុងរស់នៅជាមួយភរិយានិងកូនស្រីជាទីស្រឡាញ់យ៉ាងមានក្តីសុខ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post