header ads

Sponsor

ក្រោយទទួលរងការរិះគន់ស្ពឹកមុខគួរសមពេលនេះ បេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទីបី សុខុម រចនា បានចេញមុខសុំទោសដល់ លោក ជា ដេរីត ជាម្ចាស់បទនឹងបានសុំទោសដែលខ្លួនមិនបានរៀបចំពាក្យនិយាយឱ្យបានល្អគ្រប់ជ្រុងជ្រោយជាមុន ។

ប៉ុន្មានថ្ងៃនេះរឿងរ៉ាវរបស់បេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Cambodia រដូវកាលទីបី សុខុម រចនា នៅតែជាប្រធានបទក្តៅ។ ជាក់ស្តែងក្រោយទទួលបានការគោះប៊ូតុងពីសំណាក់គណកម្មាការទាំងបួនរូប សុខុម រចនា បានឱ្យគណកម្មាការទាំងបួនឡើងរាំបទ « How about now» ដោយរួបនាងជាអ្នកច្រៀង។ក្នុងនោះគណកម្មាការ ណុប បាយ៉ារិទ្ធ បាននិយាយថា«បើកុំតែច្រៀងបទហ្នឹងអត់ដឹងថាម្ចាស់បទនៅទីនេះទេ»ដោយឡែក ឱក សុគន្ធកញ្ញា ក៏បានបន្ថែមថា«មិនដែលស្គាល់ម្ចាស់បទឥលូវបានឃើញមុខហើយ ។តបជាមួយសម្តីគណកម្មាការទាំងពីរនេះ សុខុម រចនា បាននិយាយថា«អរគុណបងប្អូនសម្រាប់ការគាំទ្រ 30M​  Views»។

សម្តីរបស់ សុខុម រចនា ដែលជាបេក្ខនារីដែលមានវ័យត្រឹមតែ ១៨ឆ្នាំរូបនេះហាក់មានចេតនាតាំងខ្លួនជាម្ចាស់បទ« How about now» ពោលនាងមិនបានអរគុណដល់ម្ចាស់បទលោក ជី ដេវីត ឡើយ។ កាយវិការរបស់ សុខុម រចនា ដែលជាអ្នកCover បទចម្រៀងរបស់លោក ជី ដេវីត បានធ្វើឱ្យអ្នកទស្សនាក៏ដូចជាហ្វេន ហ្វេន របស់លោក ជា ដេវីត មានការរិះគន់ជាខ្លាំងដោយមានការលើកឡើងថា សុខុម រចនា មិនផ្តល់តម្លៃឱ្យម្ចាស់បទលោក ជា ដេវីត ។ ក្រោយទទួលបាននូវការរិះគន់ជាបន្តបន្ទាប់ប្រមាណជាបីថ្ងៃមក ពេលនេះបេក្ខភាព សុខុម រចនា បានចេញមុខសុំការអធ្យាស្រ័យពីលោក ជី ដេវីត ជាម្ចាស់បទ « How about now» ថា

«សូមអរគុណសម្រាប់ការស្រលាញ់គាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានគាំទ្ររូបនាងខ្ញុំតាមរយ:បទcover “how About Now “ដែលជាបទម្ចាស់ដើមរបស់បងប្រុស ជី ដេវីត នាងខ្ញុំសូមអធ្យាស្រ័យចំពោះកំហុសខុសឆ្គង ដោយនិយាយពេលភ្លាមៗនៅលើឆាកនាងខ្ញុំមិនបានរៀបចំពាក្យនិយាយអោយគ្រប់ជ្រុងជ្រោយទេនឹងមិនបានតាំងខ្លួនជាម្ចាស់បទដែរ ខ្ញុំគ្រាន់តែសប្បាយរីករាយដែលទទួលបានលទ្ធផលល្អ នឹងអរគុណចំពោះបងប្អូនអ្នកទស្សនាបទcoverក្នុងយូធូបវីយូ30Mប៉ុណ្ណោះ។ ហើយក៏អរគុណបងប្អូនសម្រាប់ការបញ្ចេញមតិយោបល់ផងដែរ ។ ខ្ញុំពិតជាស្រលាញ់បងប្អូនខ្មែរទាំងអស់គ្នា ។ អរគុណខ្លាំង»។

គេជឿថាក្រោយការទទួលស្គាល់កំហុសរបស់ សុខុម រចនា អ្វីៗនឹងល្អប្រសើរឡើងវិញ ប៉ុន្តែយ៉ាងណាគេសង្កេតឃើញលោក ជី ដេវីត មិនបានចេញមុខប្រតិកម្មអ្វីឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post