ភ្នំពេញ៖ កាលពីវេលេាម៉ោង៨យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះប្រមូល និងនាំខ្លួននារី បម្រេីសេវាផ្លូវភេទ នាំគ្នាឈរពពាក់ពូននៅតាមដងផ្លូវសាធារណៈនៅចំណុចផ្លូវចោមចៅ(ផ្លូវវេងស្រេង) មូលដ្ឋានសង្កាត់ចោមចៅទី១យកទៅអប់រំណែនាំ។
ក្នុងប្រតិបត្តិការនេះ ជាលទ្ធផលប្រមូលបានសរុបចំនួន ៣៤នាក់ ក្នុងនោះមានភេទទី៣ ចំនួន១១នាក់។
យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា ក្រោយមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋឃើញក្រុមនារីៗរកស៊ីផ្លូវភេទតាមដងផ្លូវអង្គុយឬឈរចាំហៅម៉ូយយ៉ាងអនាធិបតេយ្យ ថែមទាំងមានរឿងមិនឈប់ឈរ ធ្វើឲ្យមានការប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងសង្គម ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប និងឃាត់ខ្លួនក្រុមនារីៗទាំងនោះយកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីធ្វេីការអប់រំ។
បច្ចុប្បន្ន ក្រុមនារីប្រកបមុខរបរបម្រេីសេវាផ្លូវភេទទាំងនោះត្រូវបានអាជ្ញាធរធ្វើការអប់រំណែនាំ មិនឲ្យបន្តមកឈរតាមដងផ្លូវសាធារណៈបែបនេះបន្តទៀតឡើយ ក្នុងករណីមិនរាងចាលនោះអាជ្ញាធរនឹងចាត់ការតាមនីតិវិធី៕