header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីៗនេះកីឡាប្រដាល់គុនខ្មែរជើងចាស់លោក ឡោ សំណាង បានបង្ហោះសារធ្ងន់ៗឱ្យ កីឡាគុនខ្មែរដែលកំពុងមានឈ្មោះបោះសំឡេង ធឿន ធារ៉ា ឱ្យកែអត្តចារិកឡើងវិញដើម្បីឱ្យស័ក្តិសមជាកីឡាករល្បីមួយរូប ។

កីឡាគុនខ្មែរ ឡោ សំណាង បានបង្ហោះសារដោយត្រង់ៗភ្ជាប់ជាមួយរូបភាពមួយចំនួនរបស់លោកនិង ធឿន ធារ៉ា នាពេលកន្លងមកថា«ឱប្អូន ធឿន ធារ៉ា អើយបងស្ទើរតែសូន្យជីវិតទៅហើយតាំងពីថ្ងៃគ្រោះថ្នាក់មកដល់ពេលនេះសូម្បីតែខមិននិងឆាតសួរសុខទុក្ខមួយម៉ាត់ក៍គ្មាន តើបេះដូងនិងចិត្តប្អូនសាងពីអ្វី កាលគ្រាលក្រលំបាកទឹកចិត្តអាណិតអាសូរបងចំពោះប្អូនមិនច្រើនទេ ឃើញប្អូនវាយល្បីបានលុយបងអបអរជំនួសមិនចង់បានការតបស្នងនោះទេ តែឲ្យប្អូនរៀនចេះឈឺឆ្អើរជួយក្នុងសង្គមនិងកីឡាករផ្សេងៗទៀតដែលកំពុងជួបទុក្ខលំបាកផងវាជាទឹកចិត្ត នោះទើបសាកសមជាកីឡាករល្បីមួយរូប សូមប្អូនកែអត្តចរិតឡើងវិញកុំបានតិចកំប៉ិចឡើង ត្រូវចាំ»។

ពាក្យពេចន៍របស់កីឡាគុនខ្មែរជើងចាស់រូបនេះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលរួមជូនពរឱ្យលោកឆាប់បានជាសះស្បើយ ហើយខ្លះទៀតក៏បានចូលរួមបញ្ចេញមតិដោយខមិន ថា«មិនគួរណាអញ្ចឹងសោះ ឬមួយគាត់មិនដឹងបងឈឺ» «ធារ៉ា បាត់ការចងចាំហើយបង»«ឡើងហើយបងតិចទៀតធ្លាក់មកវិញហើយបង»។

គួរបញ្ជាក់ថាកាលពីចុងខែឧសភា កីឡាករគុនខ្មែរជើងចាស់ ឡោ សំណាង បានជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់ស្រាំលលារក្បាលនិងបាក់ឆ្អឺងថ្ពាល់និងឈាមកកក្នុងខួរក្បាលត្រូវការវះកាត់ជាបន្ទាន់ ។ ប៉ុន្តែពេលនេះលោកបានឆ្លងផុតគ្រោះថ្នាក់ដល់ជីវិតហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post