header ads

Sponsor

ខេត្តសៀមរាប ៖ មានករណីក្រឡាប់រថយន្តដឹកអ្នកដំណើរពាក់ផ្លាកលេខ ភ្នំពេញ 3.4999 ចេញដំណើរពីភ្នំពេញទៅប៉ោយប៉ែតខេត្តបន្ទាយមានជ័យ សង្ស័យអ្នកបើកបរក្នុងស្ថានភាពងោកមួយភាំងបានក្រឡាប់ផ្ងារជើងអូសប្រវែង ៧០០ម៉ែត្រធ្លាក់ស្រែ បណ្ដាលឱ្យមនុស្សរបួសធ្ងន់ស្រាលចំនួន ២៧នាក់ ក្នុងនោះមានជនបរទេស ០៣នាក់ផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៤ និង២០នាទីព្រឹក ចន្លោះបង្គោលលេខ ៣៤០ និង៣៤១ស្ថិតនៅភូមិ ប៉ាក់ប៉ាន់ ឃុំពួក ស្រុកសរសរស្តម្ភ និងស្រុកពួក ខេត្តសៀមរាប។

ប្រភពពីមន្រ្តីសម្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើការជួយសង្រ្គោះវាស់វែងធ្វើកំណត់ហេតុជាក់ស្តែង ជនរងគ្រោះមានចំនួន១២ នាក់នៅកន្លែងកើតហេតុផ្ទាល់ និង១៤នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ ករណីខាងលើនេះអ្នកធ្វើដំណើររងរបួសស្រាលធ្ងន់ ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ចំណែកព្រូរថយន្ត និងតៃកុងរថយន្តរត់បាត់ស្រមោល ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post