header ads

Sponsor

ក្នុងនាមជាកូនប្រុសរបស់តារាចម្រៀងដែលមានឈ្មោះល្បីល្បាញជំនាន់លោកតា ស៊ិន ស៊ីសាមុត លោក សុះ ម៉ាច បានសម្តែងអារម្មណ៍ថាលោកលែងឯកាហើយព្រោះមានឈាមជ័រអ្នកជំនាន់ឪពុកលោកនៅមានជីវិតហើយក៏រំពឹងថា អតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះពិតជាកូនប្រុសរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ពិតប្រាកដមែន។

បើទោះមិនទាន់មានអ្វីជាសំអាងដែលបញ្ជាក់ថាលោក បឺត សំរេច ជាតំណក់ឈាមរបស់លោកតា ស៊ិន ស៊ីសាមុត ឱ្យបានជាក់លាក់ក្តី តែមហាជនជាច្រើនបានបង្ហាញក្តីរីករាយក្រោយដឹងថាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត មានអ្នកបន្តវេន ខណៈកូនប្រុស និងចៅប្រុសរបស់លោកតា ស៊ិន ស៊ីសាមុត នាពេលកន្លងសុទ្ធតែបានទទួលមរណភាពអស់ហើយ ។ក្នុងនាមជាកូនប្រុសលោក សុះ ម៉ាត់ ដែលជាតារាចម្រៀងជំនាន់លោក ស៊ិន ស៊ីសាមុត លោក  សុះ ម៉ាច បានបង្ហាញអារម្មណ៍រីករាយដោយលើកឡើងថាលោកលែងឯកាហើយលោកក៏សូមបួងសួងឱ្យរឿងនេះក្លាយជាការពិត ។

លោក សុះ ម៉ាច បានរៀបរាប់ថា«បើលោក បឺត សម្រេច អតីតកីឡាករប្រដាល់ ត្រូវជាបុត្ររបស់លោក ស៊ីន ស៊ីសាមុត មែននោះ នោះខ្ញុំលែងឯកាទៀតហើយ។ព្រោះមានឈាមជ័រអ្នកសិល្ប:ជំនាន់លោកឪពុកខ្ញុំនៅមានជីវិតដែរ។ស្រណោះកាលបងស៊ិន ចាន់ឆាយា នៅមានជីវិតគ្រាន់បានជាគ្នា ពេល លោកឆាយា លាចាកលោកទៅបាត់ ក្មួយ ស៊ីន សេដ្ឋាកុល ជាចៅលោកស៊ីនសាមុតជាកូន បងឆាយា នៅបានជាគ្នាបម្រើសិល្ប:។

តែអនិច្ចា សេដ្ឋាកុល ទៅចោលខ្ញុំទៀត ខ្ញុំមានអារម្មណ៍ឯកាមែន។ប៉ុន្តែពេលនេះហាក់មានអារម្មណ៍លែងឯកាខ្លះព្រោះមាន បឺត សម្រេច ដែលជាឈាមជ័រសិល្បៈនិងជាតំណក់ឈាមរបស់លោក ស៊ីន សាមុត ទើបនឹងចេញមុខក្រោយ៤៩ឆ្នាំដែលលោកលាក់បាំង។ខ្ញុំសូមបួងសួងសូមឱ្យការពិតកើតមានឆាប់ៗក្នុងលោកពេលនេះផង»។ ការលើកឡើងរបស់តារាចម្រៀង សុះ ម៉ាច ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបង្ហាញក្តីរីករាយ ហើយរំពឹងថាអ្វីៗនឹងត្រូវលាតត្រដាងការពិតនៅក្នុងថ្ងៃណាមួយជាមិនខាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post