header ads

Sponsor

ដោយសារថ្ងៃទី ១៦ មិថុនា នេះជាថ្ងៃទិវាគុណលោកឪពុកនោះគេសង្កេតឃើញតារាប្រុសស្រី មួយចំនួនបានបង្ហាញពីក្តីស្រឡាញ់ចំពោះឪពុករបស់ខ្លួន ។ ដោយឡែកកុមារី សាពូន ដារ៉ាពិមាន ក៏បានបង្ហាញរូបភាពជាមួយលោក សាពូន មីដាដា ប៉ុន្តែកុមារីរូបនេះបានសុំទោសទៅ សឿ សុធារ៉ា ជាម្តាយដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការអាណិតអាសូរចំពោះក្មេងស្រីរូបនេះជាខ្លាំង ។

ជាមួយនឹងការបង្ហោះរូបភាពពោរពេញទៅដោយសុភមង្គលកាលនៅរស់ជុំគ្នាជាមួយឪពុកម្តាយ នោះ សាពូន ដារ៉ាពិមាន បានភ្ជាប់សារខ្លីតែមានន័យយ៉ាងចាក់ដោតថា «សូ​មទោសអ្នកម៉ាក់ដែលរម្លឹកពីប៉ា​ តែប៉ាៗនៅតែជាប៉ាៗកូនដដែល។ ​ អបអរទិវាលោកប៉ា​ ១៨​ មិថុនា»។​

សារខ្លីរបស់កុមារីរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការរំជួលចិត្តជាខ្លាំងដោយ ម្នាក់ៗបានចូលទៅខមិនលើកទឹកចិត្តដល់កុមារី សាពូន ដារ៉ាពិមាន ហើយខ្លះទៀតក៏បានសរសើរដល់កុមារីរូបនេះដែលនៅក្មេងសោះ តែចេះដឹងការរាក់ជ្រៅគួរឱ្យសរសើរ ។ ក្នុងនោះក៏មានអ្នកខ្លះបានខមិនថា«កូនល្អទោះបីក្នុងករណីលោកពុកបែបណាគឺលោកនៅតែជាព្រះអោយជីវិតកូនជានិច្ច ភាពកតញ្ញូនឹងធ្វើអោយក្មួយមានរស្មីជីវិតរុងរឿង»«អាណិតណាស់មានសម្ពាធតាំងពីនៅក្មេងទៅហើយ»។

សាពូន ដារ៉ាពិមាន ជាកូនស្រីច្បងនៅក្នុងគ្រួសាររបស់តារាសម្តែង សឿ សុធារ៉ា និង សាពូន មីដាដា ដែលសព្វថ្ងៃកុមារីមានវ័យជាង ១០ឆ្នាំដែលបច្ចុប្បន្ន សាពូន ដារ៉ាពិមាន រស់នៅជាមួយម្តាយ សឿ សុធារ៉ា ។ កុមារីរូបនេះក៏មានទេពកោសល្យ និងសមត្ថភាពមិនឆ្ងាយពីឪពុកម្តាយដែរដោយកន្លងមកក៏បានចូលរួមសម្តែងរឿងភាគមួយចំនួនហើយឆាប់ៗខាងមុខនេះកុមារី សាពូន ដារ៉ាពិមាន ក៏ត្រៀមចេញបទចម្រៀងថ្មីផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post