header ads

Sponsor

មានការភ្ញាក់ផ្អើលក្រោយវីដេអូសកម្មភាពចោរបរទេសមួយក្រុម បានចូលលួចបច្ច័យព្រះសង្ឃខ្មែរ អស់ពីក្នុងកុដិរលីង ស្ថិតនៅវត្ត រតនរង្សី រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីវេលាម៉ោងជិត ១០ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមគណនីហ្វេសប៊ុកព្រះសង្ឃ Mam Saravuthea Watt RattanakRaingsey បានបង្ហាញអំពីសកម្មភាពក្រុមចោរលួច ស្ថិតក្នុងសំលៀកបំពាក់ខ្មៅ មានគ្នាប្រមាណ៤នាក់ បានជញ្ជូនហិបលុយដាក់យកទៅដាក់ក្នុងឡានចំនួន ៣ ហិប រួចបើកឡានចាកចេញទៅដោយសុវត្ថិភាព ទាំងមានមនុស្ស២នាក់ បាននាំគ្នារត់ដេញតាមផងដែរ តែតាមមិនទាន់។

ព្រះសង្ឃខាងលើ ក៏បានប្រាប់ឲ្យដឹងថា ពេលហេតុការណ៍នេះកើតឡើង ព្រះអង្គពុំបាននៅកុដិទេ ដោយជាប់រវល់នៅសាលាបុណ្យ ទោះជាយ៉ាងណា ព្រះសង្ឃពុំបានបញ្ចេញឲ្យដឹង ពីទំហំបច្ច័យដែលបានបាត់បង់នោះទេ តែគេជឿថា អាចមានចំនួនច្រើនម៉ឺនដុល្លារ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post