header ads

Sponsor

ខេត្តព្រះ​វិហារ ÷នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ បានដាក់​កំលាំង​ត្រួត  ពិនិត្យ​តាម​គោលដៅ​ព្រំប្រទល់ ឃាត់​បាន​រថយន្ដ​ដឹក​សិប្បកម្ម​កែច្នៃ​អត់​ច្បាប់​បាន​ចំនួន ២​គ្រឿង​នៅ​ស្នាក់ការ​សន្តិសុខ​អាវុធហត្ថ​ព្រំប្រទល់​ព្រះវិហារ​-​កំពង់ធំ ប្រគល់ជូន​មន្ត្រី​បរិស្ថាន ដែន​ជំរក​សត្វព្រៃ​បឹង​ពែរ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​

​ប្រតិបត្តិការ​នេះ បាន​ធ្វើឡើង​ក្រោយពី​ទទួលបាន​នៅ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល សេចក្ដីសម្រេច​ស្ដីអំពី​ការបង្កើត​អនុគណៈកម្មការ​ខេត្ត​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ដែលមាន​លោក​គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ ជា​ប្រធាន បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នានា​ដែល​កំពុង​កើតមាន​ក្នុង​ខេត្តព្រះវិហារ ។

​សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​រួមមាន​៖ ១.​រថយន្ដ​Toyota tundra ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-1271 ដឹក​ក្ដារ​ចាស់ទុំ​អត់​ច្បាប់​។ ២.​រថយន្ដ Toyota tundra ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ 2BL-5981​ដឹក​សិប្បកម្ម​កែច្នៃ​អត់​ច្បាប់​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី កង សៅ​គុណ បាន​បញ្ជាក់ថា គ្រប់​សិប្បកម្ម​អត់​ច្បាប់ មិន​ថា​នៅ​កន្លែង ធ្វើ​សិប្បកម្ម ឬ​ដឹក​ចេញ​តាម​រថយន្ដ​នោះទេ គឺ​ខុសច្បាប់​ទាំងស្រុង ហើយ​បាត់​ថវិការ​ចំណូល​ចូល​រដ្ឋ​ថែមទៀត ហេតុដូចនេះ​ហើយ​គ្រប់​សិប្បកម្ម និង​ដេប៉ូ​លក់​គ្រឿង​សង្ហា​រឹម​សិប្បកម្ម​ឈើ​កែច្នៃ​ត្រូវ​រត់​ច្បាប់​បង់ពន្ធ​ចូល​រដ្ឋ​ឲ​បាន​ត្រឹមត្រូវ​តាមច្បាប់​អនុញាតិ​។

​ចំពោះ​បងប្អូន ឬ​អ្នកស៊ីឈ្នួល​ដឹក​គ្រឿង​សង្ហា​រឹម​សិប្បកម្ម​ឈើ​កែច្នៃ ត្រូវ​សួររក​ច្បាប់​ទំលាប់​ពី​ម្ចាស់​អ្នកលក់​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​នូវ​របស់​ខុសច្បាប់ ដូច​នៅថ្ងៃនេះ​ត្រូវបាន​ឃាត់​រថយន្ដ​២​គ្រឿង​ខាងលើ​ដឹក​គ្រឿង​សង្ហា​រឹម​ឈើ​កែច្នៃ​អត់​ច្បាប់​។ បើ​បងប្អូន​នៅតែ​បន្ត​ដឹក​ដោយ​គ្មាន​លិខិត​អនុញាតិ គឺ​បង្ក្រាប មិន​ថា​យប់​ឬ​ថ្ងៃ​។​

​ឧ​ត្ត​ម​សេនីយ៍​ត្រី​មេបញ្ជាការ​បាន ផ្ញើ​សារ​ទៅកាន់​ក្រុម​ឱកាសនិយម ដើរ​បំផុសបំផុល​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កាប់​ដីព្រៃ​ខុសច្បាប់​ដោយ​យក​លេស​ថា ជិត​បោះឆ្នោត​សមត្ថកិច្ច​មិន​ហ៊ាន​ចាប់​បង្ក្រាប​នោះទេ​ខ្លាច​បាត់​សន្លឹកឆ្នោត តែ​ខុស​ហើយ​ឱ្យតែ​ធ្វើ​ខុស​ត្រូវតែ​បង្ក្រាប ។ ហើយ​សារ​មួយទៀត​សូមឱ្យ​បងប្អូន​ដែលមាន​ត្រាក់ទ័រ ឬ គ្រឿងចក្រ មុននឹង​ភ្ជួរ រុញ គាស់​កាយ ត្រូវ​សួររក​ប័ណ្ណកម្មសិទ្ធិ ។​

​សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ក្រុម​ដឹក​បទល្មើស​ផល​អនុផល​ព្រៃឈើ​នៅតែ​កើតមាន តាម​គោយន្ត​កន្ត្រៃ រ​ថយ​ន្ថ​សាំ​យ៉ុង តាម​ដែល​ពួកគេ​អាចធ្វើ​បាន​ដើម្បី​បំ​ភ័​ណ្ឌ​ភ្នែក​សមត្ថកិច្ច មួយចំណែក​ធំ គឺ​រថយន្ដ​ធន់​ត្រា នេះឯង​ដឹក​សិប្បកម្ម​កែច្នៃ​ឃើញ​គួរ​ខ្លាច និង​តាម​រថយន្ដ​សាំ​យ៉ុង​ដឹកឈើ​ដល់​ដំបូល​ក៏មាន​រាល់ថ្ងៃ​ដែរ​៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post