header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងថ្ងៃនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការងឿងឆ្ងល់ក្រោយ មិនឃើញបទចម្រៀង «How About Now» Version អកការដង់របស់ សុខុម រចនា នៅលើយូធូប ។ ទន្ទឹមនឹងនោះគេបានឃើញគណនីយរបស់លោក ជី ដេវីត បង្ហោះ Emoji សើចជាថ្មីម្តងទៀតធ្វើឱ្យអ្នកគាំទ្របាញ់ឆ្ពោះទៅកញ្ញា 30 M Views ស្ទើរគ្រប់គ្នា។

បន្ទាប់ពីស្ងប់ស្ងាត់ការរិះគន់មួយរយៈពេលនេះមានការបញ្ចេញមតិជាថ្មីឡើងវិញក្រោយបានឃើញតារាម្ចាស់បទ  «How About Now » លោក ជី ដេវីត បានបង្ហោះEmojiសើចជាថ្មីឡើងវិញ ។ស្របអ្នកខមិនមួយចំនួនបានបាញ់ឈ្មោះទៅរកម្ចាស់Cover 30 M Views ដែលរកលែងឃើញនៅក្នុងយូធូប ដោយការលើកឡើងថា« បាត់ទៅណាហើយ 30+M»«ថាហើយថាទៀត .ថាស្ពៃ ស្ពៃមែន»«បាត់សាបសិបអឹមមីញ៉ូបាត់ហើយប៉ាវីដ»។

ទោះបីជាមានការខមិនផ្តោតទៅលើ«How About Now» Version អកការដង់ក៏ពិតមែន តែ ជី ដេវីត បានបន្ថែមសារមួយទៀតថា «ខ្ញុំសេឌណាស់ពេលដែលបងប្អូន​វិនិច្ឆ័យ​ខុសពី​ emoji របស់ខ្ញុំ​  ខ្ញុំពិតជាចង់អោយបងប្អូនសើចដូចខ្ញុំដែរណាស់​ »។

ក្នុងនោះក៏មានការចង់ដឹងថាហេតុអ្វីបទ «How About Now» Version អកការដង់របស់ សុខុម រចនា ស្វែងរកមិនឃើញពីក្នុងយូធូប ឬមានការរីផត ព្រោះកន្លងមកលេចឮថាអ្នកតាមដានបណ្តាញសង្គមជាពិសេសអ្នកគាំទ្ររបស់លោក ជី ដេវីត បានបង្ហាញការមិនពេញចិត្តនឹងមានបំណងចង់រីផតបទចម្រៀងមួយនេះពីក្នុងយូធូបផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post