មហាជនប្រើប្រាស់បណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ នេះ ក្រោយពីបានឃើញវីដេអូមួយបង្ហាញរវាបុរសម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ Hera Yuth និង កំពូលតារាចម្រៀង រ៉េប វណ្ណដា បានប៉ះសម្ដីគ្នានៅក្នុងហាងបបរសខកង្កែបមួយកន្លែង។
ជុំវិញនឹងរឿងនេះត្រូវបានអ្នកលេងបណ្ដាញសង្គមលខ្លះបានលើកឡើងថា ជារឿងអសីលធម៌ក្នុងនាមអ្នកសិល្បៈដូចគ្នា តែទោះជាយ៉ាងណា នៅមិនទាន់មានភាគីណាមួយ ចេញមុខទម្លាយការពិតនៅឡើយទេអំពីមូលហេតុដែលនាំឱ្យមានជម្លោះនេះ ដូច្នេះមានតែរង់ចាំមើលប៉ុណ្ណោះ។