header ads

Sponsor

រហូតមកដល់ពេលនេះរឿងរ៉ាវរបស់អតីតកីឡាប្រដាល់ បឺត សំរេច នៅតែជាប្រធានបទដែលជជែកនៅតាមបណ្តាញសង្គម ដែលមានមហាជនខ្លះក៏បានបង្ហាញការជឿជាក់នឹងរីករាយ តែខ្លះទៀតនៅតែគិតថាជារឿងកុហកដើម្បីល្បីឈ្មោះបំពុលសង្គមជាដើម។ ហាក់មិនអស់ចិត្តនឹងចង់បានយុត្តិធម៌សម្រាប់ខ្លួនអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំរូបនេះបាននិយាយថាលោកមិនចង់បានអ្វីទេ ក្នុងការលាតត្រដាងការពិតនេះ តែសុំមេត្តាកុំប្រើពាក្យបំពុលសង្គមមកលោកធ្វើអ្វីព្រោះលោកក៏ជាមនុស្សដែរ ។ 

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានជ្រាបហើយថាពេលនេះទាំងលោក បឺត សំរេច និងម្តាយចិញ្ចឹមរបស់លោកដែលមានឈ្មោះថា ធីមរី ដែលមានវ័យ៨៩ ឆ្នាំទៅហើយនោះបានចេញមុខបញ្ជាក់ថាកូនចិញ្ចឹមរបស់លោកយាយលោក បឺត សំរេច ពិតជាកូនប្រុសរបស់អធិ រាជសំឡេងមាស ស៊ិន ស៊ីសាមុត ពិតមែន ។  ធីម អង្គារ៉ា ជាប្អូនស្រីរបស់លោកយាយ ពិតជាមានទំនាក់ទំនងស្នេហាឥតខាន់ស្លាជាមួយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ។ ទោះបីជាមានការបញ្ជាក់បែបនេះក្តី តែក៏នៅតែមានការលើកឡើងថាជារឿងកុហកបើជាការពិតមិនមែ នទ្រាំលាក់ប្រវត្តិខ្លួនដល់ទៅ៤៩ឆ្នាំនោះឡើយ ។ ខ្លះទៀត ថែមទាំងចោទលោក បឺត សំរេច ថាកំពុងបំពុលសង្គម ផងដែរ ។

ថ្មីៗនេះលោក បឺត សំរេច បាននិយាយទាំងទឹកភ្នែកថាលោកនិយាយរឿងនេះដើម្បីម្តាយចិញ្ចឹមរបស់លោកប៉ុណ្ណោះ ព្រោះគាត់ចង់ឱ្យលោកនិយាយដើម្បីឱ្យមហាជនបានដឹងព្រោះនៅមានអ្នកស្រឡាញ់ អាណិតដល់លោក ស៊ិន ស៊ីសាមុត ជាឪពុក។ សម្រាប់លោកផ្ទាល់មិនចង់បានអ្វីឬទាមទារទ្រព្យសម្បត្តិក៏ដូចជាតោងកាលីពល្បីអ្វីពីលោកឪពុកដែរ ។ «ខ្ញុំមិនដែលចង់បានអ្វីពីប៉ាទេ ហើយខាងម៉ាក់អ៊ុំ ញ៉ុត ក៏ខ្ញុំមិនចង់បានអ្វីដែរខ្ញុំសុំឱ្យតែគាត់មានក្តីសុខ និងសុំក្តីស្រឡាញ់ពីបងប្អូនដែលនៅសល់ក្នុងនាមជាប្អូនតែប៉ុណ្ណាះ»។

នេះជាសម្តីរបស់ លោក បឺត សំរេច។ អតីតកីឡាប្រដាល់រូបនេះក៏បានឱ្យដឹងថា លោកសុំតែក្តីសុខសុំកុំធ្វើការវាយប្រហារធ្វើអ្វីព្រោះលោកក៏ជាមនុស្សដែរហើយលោកក៏ចង់ជួបជាមួយអ្នកដែលនិយាយថាលោកបំពុលសង្គមដោយផ្ទាល់ ។ ជាចុងក្រោយអតីតកីឡាប្រដាល់វ័យ ៤៩ឆ្នាំ រូបនេះបានសង្កត់ធ្ងន់ថាលោកមិនខ្លាចក្នុងការធ្វើតេស្ត DNA ដើម្បីបញ្ជាក់ការពិតឡើយ ព្រោះលោកជាតំណក់ឈាមរបស់ ស៊ិន ស៊ីសាមុត ពិតប្រាកដ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post