header ads

Sponsor

ដូចខ្ញុំនិយាយមិនខុស ភរិយាលោក ស៊ីន ស៊ីសាមុត បដិសេធមិនឲ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ទេ ហើយក៏ប្រកាសមិនទទួលស្កាល់ថា រឿងនេះជាការពិតដែរ...។នេះជាការលើកឡើងរបស់លោក សេង តារា ជា​អ្នកនិពន្ធ អ្នកស្រាវជ្រាវ​ប្រវត្តិក​វី អ្នកចម្រៀង និង​បទ​ចម្រៀង​ខ្មែរ​ក្នុង​ឆ្នាំ​១៩៦០ និង ១៩៧០​នៅព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣នេះ។ លោកបានរៀបរាប់ឱ្យដឹងទាំងស្រុងថា៖

លោកសេង តារា ក៏បានបន្ថែមឱ្យដឹងទៀតថា៖ «សូមកុំមានការខឹងសប្បារ ជេរ ដៀមដាម ស្អប់គាត់ ព្រោះរឿងនេះមិនគួរកើតឡើងនៅក្នុងវ័យចុងក្រោយរបស់គាត់ ដែលគាត់កំពុងត្រូវការភាពស្ងប់ស្ងាត់ ធ្វើបុណ្យទាន ស្តាប់ធម៌លែងនឹកនាអ្វីៗទាំងអស់ ឥឡូវស្រាប់តែស្រមោលចាស់មកតាមបន្លាចភាពស្ងប់ស្ងាត់របស់គាត់....ដ្បិតយើងចង់ឲ្យរឿងនេះក្លាយជាការពិត តែនេះជាសិទ្ធិឯកជនរបស់គាត់ គ្មានអ្នកណាអាចបង្ខំគាត់ឡើយ....។»

«មួយទៀត យើងគួរយល់អារម្មណ៍របស់គាត់ កូនគាត់និងក្រុមគ្រួសារគាត់ទាំងមូលផង...បើម្តាយយើង គាត់កំពុងនៅសុខៗ មានគេមកប្រាប់គាត់ថា អ្នកនេះជាកូនប្តីគាត់ អ្នកនោះជាកូនប្តីគាត់ដែរ...តើគាត់មានអារម្មណ៍យ៉ាងណា? ហើយប៉ះពាល់អ្វីខ្លះដល់កិត្តិយសប្តីគាត់ និងគ្រួសារគាត់ ? សូម្បីតែលោក ស៊ីន ស៊ីសាមុតក៏ដូច្នេះ ឥឡូវរឿងនេះមិនទាន់បង្ហាញច្បាស់លាស់ស្រួលបួលផង កេរ្តិ៍ឈ្មោះរបស់គាត់បានរងការប៉ះពាល់ទៅហើយ ដោយថែមទាំងអ្នកខ្ខ្លះបានប្រមាថ ចោទថា គាត់ជាបុរសបែបនេះ បែបនោះដ៏គួរឲ្យសោកស្តាយ ហៅឈ្មោះលោក ដាច់ៗសាច់ថា ស៊ីន ស៊ីសាមុតៗៗៗ បាត់ពាក្យ«លោក» ឬ «លោកតា» បាត់ពាក្យ«អធិរាជសម្លេងមាស» ទៅទៀត សូមបញ្ឈប់ការប្រសម្តីមិនសមរម្យចំពោះលោកទៅ ដ្បិតលោកចែកឋានទៅបាត់យូរហើយ ដែលធម្មតាមនុស្សដែលបាត់បង់ជីវិតទៅហើយ អ្វីៗគឺគួរកុំប្រមាថ កុំតាមជេរស្តី ពិសេសលោកគឺជាកំពូលសិល្បករដែលពលរដ្ឋខ្មែរទូទៅ និងបរទេសផង គោរពស្រឡាញ់ណាស់ ។

ជាមួយគ្នានោះ ក៏សូមកុំជេរ កុំស្អប់ កុំខឹង កុំប្រើភាសាអសុរសដាក់ភរិយាគាត់ដែលបដិសេធចំពោះរឿងធ្វើ DNA នេះ ត្បិតគាត់មានហេតុផលរបស់គាត់ ដែលយើងជាអ្នកក្រៅមិនយល់ឡើយ...។ ហើយខ្ញុំបាទក៏សូមបញ្ជាក់ជាថ្មីថា រឿងនេះសូមអ្នករាល់គ្នាកុំទាន់អាលកាត់ដោយអារម្មណ៍ ដោយការអាណិត ដោយការស្អប់ ដោយការវិភាគ ការស្មាន ការមើលទម្រង់មុខមាត់ ស្តាប់សម្លេង ឬការសន្និដ្ឋានផ្សេងៗ ថារឿងនេះជាការពិត ឬមិនពិត ព្រោះមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយកំណត់ច្បាស់លាស់ឡើយ រីឯសាក្សីក៏ពុំមានអ្នកដឹងពិតប្រាកដដែរ គឺមានតែអ្នកប្រើពាក្យថា«ប្រហែលៗៗៗៗអីចឹងមែន ឬ ប្រហែលមិនមែនអីចឹងទេ....» តែប៉ុណ្ណោះ ។

យើងគួរគិតរឿងមួយទៀតថា អ្នកដទៃខ្លះក៏មានមុខមាត់ ឬសម្លេងស្រដៀងយើង ជួនកាលយើងក៏មានមុខមាត់ ឬសម្លេងស្រដៀងអ្នកដទៃ បើទោះបីមិនជាប់សាច់ឈាមគ្នាក្តី ហើយជួនកាលកូននិងឪបង្កើត មុខមិនដូចគ្នា មិនស្រដៀងគ្នាក៏មាន ឬកូននិងម៉ែសាច់ឈាម មុខមាត់មិនស្រដៀងគ្នាក៏មាន...។ តែយ៉ាងណា ខ្ញុំបាទនៅតែព្យាយាមជួយបង្ហាញ ឬជួយស្រាវជ្រាវរកយុត្តិធម៌ ជូនអ្នកទាំងពីរជាបន្តទៀត តាមដែលអាចធ្វើទៅបាន»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post