header ads

Sponsor

ក្រោយពីលោកយាយ ខាវ ថតញ៉ុត ដែលជាភរិយាដើមនិងស្របច្បាប់របស់លោក ស៊ិន ស៊ីសាមុត បានផ្តល់បទសម្ភាសថាមិនទទួលស្គាល់លោក បឺត សំរេច នឹងមិនមានបំណងឱ្យកូនស្រីច្បងរបស់លោកយាយធ្វើតេស្តDNA នោះ។ គេសង្កេតឃើញមានមហាជនជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកបានបង្ហាញការមិនពេញចិត្តនិងរិះគន់លោកយាយស្ទើរគ្រប់គ្នា ។

ជាមួយនឹងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យទៅលើលោកយាយដែលមានវ័យ ៨៥ឆ្នាំ ទៅហើយនោះក៏មានមហាជន ជាពិសេសអ្នកសិល្បៈជើងចាស់ដែលនៅរស់រានមានជីវិតបានសំណូមពរឱ្យមហាជនទាំងអស់សូមមេត្តាបញ្ឈប់ការរិះគន់ឬនិយាយអ្វីដែលប៉ះពាល់ទៅលើអារម្មណ៍របស់លោកយាយដែលមានវ័យច្រើនទៅហើយ។ដោយលើកហេតុផលថា យើងក៏មិ នគួរបន្ទោសលោកយាយ ខាវ ថតញ៉ុត ទេព្រោះកន្លងមកធ្លាប់មានព័ត៌មានបែបនេះច្រើនលើកច្រើនសារ មកហើយទើបលោកយាយគិតថាជារឿងមិនពិត ។ដូច្នេះទើបលោកយាយក៏មិនចង់ឱ្យកូនស្រីមកធ្វើតេស្តអ្វីដែរ។

ប៉ុន្តែគេជឿជាក់ថាមិនយូរមិនឆាប់កូនស្រីច្បងរបស់លោក យាយ អាចនឹងយល់ព្រមធ្វើតេស្ត DNA ដើម្បីបញ្ចប់រឿងឱ្យមហាជនអស់ការសង្ស័យហើយក៏ដូចជាផ្តល់យុត្តិធម៌ដល់លោក បឺត សំរេច ។  ណាមួយការធ្វើតេស្ត DNA នាសម័យនេះមានលក្ខណៈងាយស្រួលជាងមុន។

ក្រៅពីមានមុខមាត់ស្រដៀងខ្លះៗលោក បឺត សំរេច ក៏មានសំឡេងក្រអួនពីរោះសម្រាប់ការច្រៀងបទរបស់លោក ស៊ិន ស៊ីសាមុត ។ បើជាការពិតជារឿងមួយដែលល្អព្រោះថាសព្វថ្ងៃលោក ស៊ិន ស៊ីសាមុត មិនមានអ្នកស្នងត្រកូលឡើយដោយសារកូនប្រុសលោក ស៊ិន ចាន់ឆាយ៉ា និងចៅប្រុស ស៊ិន សេដ្ឋាកុល ដែលជាអ្នកចម្រៀងនោះបានចែកឋានអស់ទៅហើយ ។មួយវិញទៀតលោក បឺត សំរេច ក៏បានបញ្ជាក់ច្បាស់ៗថា ការលាតត្រដាងការពិតរបស់លោកមិនចង់ទាមទារអ្វីក្រៅពីចង់ទទួលក្តីស្រឡាញ់និងរាប់អានពីសំណាក់ក្រុមគ្រួសារលោកយាយ ខាវ ថងញ៉ុត ក្នុងនាមជាកូននិងប្អូនតែប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post