header ads

Sponsor

នៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសំណង់ នៅស្ទឹងសង្កែ ខេត្តបាត់ដំបង ទោះបីជាខាងរដ្ឋបាលខេត្តបានចេញសេចក្ដីបំភ្លឺរួចហើយក៏ដោយ តែនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបំភ្លឺបន្ថែមជុំវិញនឹងករណីនេះ។ 

យោងតាមការរៀបរាប់របស់លោក អភិបាលខេត្តបានឱ្យដឹងថា៖ «កាលពីព្រឹកថ្ងៃទី២៣-៦-២០២៣ ខ្ញុំបានអោយជំនាញចុះទៅពិនិត្យជាក់ស្ដែងបន្ថែមទៀត ហើយខ្ញុំបានដឹកនាំប្រជុំពិនិត្យនៅល្ងាចថ្ងៃដដែលនិងចុះទៅទីតាំងផ្ទាល់ក្រោយប្រជុំចប់។ ពិនិត្យឃើញថា:

-សំណង់អាគារគឺនៅលើដីកម្មសិទ្ធិរបស់គេ

-ការធ្វើច្រាំងស្ទឹងគឺតាមលំនាំនិងតាមដំណេកស្ទឹងពីធម្មជាតិ តែអ្វីដែលនៅខ្វះខាតគឺម្ចាស់គាត់មិនទាន់កាយដីដែលចាក់ទប់ធ្វើច្រាំងស្ទឹងចេញអស់នៅឡើយ។ ចំណុចនេះគាត់បានឯកភាពកាយចេញអោយបានអស់ដូចស្ថានភាពដើមនិងអោយបានលឿនមុនទឹកឡើង....។ 

-ម្ចាស់ដីយល់ព្រមដោយស្ម័គ្រចិត្តយកចេញនូវវេរ៉ង់ដាដែលបានធ្វើលើច្រាំងស្ទឹងចេញ ព្រោះបើយើងមើលពីត្រើយម្ខាង ឃើញខាងក្រោមហ្នឹងមានសសរ អាក្រក់មើល...ហើយអាចស្ទះចរន្តទឹកតិចតួចដែរពេលខែទឹកឡើង....។ សូមអរគុណ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post