header ads

Sponsor

មានការភ្ញាក់ផ្អើលជាខ្លាំងខណៈថ្មីៗនេះកីឡាករគុនខ្មែរដែលកំពុងមានប្រជាប្រិយភាព ព្រំ សំណាង បានចាប់អាជីពបន្ថែមពីលើអាជីពជាកីឡាករបស់លោកសព្វថ្ងៃ ដោយបានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ Bong Pleng Media។បទដំបូងរបស់លោក ព្រំ សំណាង Cover នោះមានចំណងជើងថា«ឈប់ស្អប់បងទៅ»ដែលចេញ TEASER មុននេះបន្តិច។

បើតាមការបង្ហោះជាបន្តបន្ទាប់របស់ផេកBong Pleng Media បាននិយាយថា« ពីមុនហើយឡូវខុសគ្នាឆ្ងាយណាស់នេះហើយការតស៊ូព្យាយាមមិនបោះបង់ធ្វើសំរេចដូចក្ដីបំណងស្វាគមន៍តារាចំរៀងថ្មីចូលមកកាន់មហាគ្រួសារ Bong Plerng Media»«ពេលនេះធ្លាប់តែប្រយុទ្ធលើស ង្វៀនឡូវមកកាន់ក្បាលមេក្រូម្ដងមើល»។ជាមួយគ្នានោះផេក Bong Pleng Media ក៏បានបង្ហោះTEASER បទ«ឈប់ស្អប់បងទៅ» ជាសំនៀងរបស់កីឡាករ ព្រំ សំណាង និងជាសំនៀងដើមរបស់តារាចម្រៀង ខេមរៈ​សិរីមន្ត ។គ្រាន់តែមួយម៉ោង TEASER បទចម្រៀង ព្រំ សំណាង ក៏មានអ្នកចុចចូលទស្សនានិងពេញចិត្តជាច្រើន។

ក្នុងនោះក៏មានការលាន់មាត់សរសើរថាសំឡេងរបស់កីឡាករគុនខ្មែរ ព្រំ សំណាង ពិរោះគួរសម តែខ្លះទៀតបាននិយាយថាគួរតែឱ្យលោក ព្រំ សំណាង ច្រៀងបទធ្វើថ្មីប្រសើរជាង ។ បើតាមការលើកឡើងរបស់ Bong Pleng Media បានឱ្យដឹងថាកំពុងរៀបចំ បទថ្មីឱ្យលោក ព្រំ សំ ណាង ហើយ ។ មានការលើកឡើងពីសំណាក់មហាជនថាមានទាំងទីផ្សារគុនខ្មែរ ហើយចម្រៀងទៀត ព្រំ សំណាង តិចមិនមានពេលគ្រប់គ្រាន់នៅក្នុងការហ្វឹកហាត់គុនខ្មែរ ។ប៉ុន្តែយ៉ាងណាកីឡាករ ព្រំ សំណាង បានបញ្ជាក់ថាមិនមានការប៉ះពាល់ជាមួយនឹងការហ្វឹកហាត់គុនខ្មែរឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post