header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះតារាសម្តែង អេង វ៉ាណង បានបង្ហាញរូបភាពរបស់ខ្លួនក្នុងស្ថានភាពដែលស្គមស្គាំងកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យស៊ូទ្រាំជាមួយនឹងជំងឺដ៏កាចសាហាវ ។ ជាមួយនឹងរូបភាពរបស់តារាសម្តែងរូបនេះបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររូបនាងមានការភ្ញាក់ផ្អើលនឹងសម្តែងការអាណិតអាសូរនិងជូនពរឱ្យតារាស្រីរូបនេះឆាប់ជាសះស្បើយពីជំងឺមួយនេះ ។

តាមរយៈរូបភាពជាច្រើនសន្លឹករបស់ខ្លួនតារាសម្តែង អេង វ៉ាណង បានបង្ហោះពាក្យពេចន៍ភ្ជាប់ជាមួយថា«ម៉ាក់ខំអស់ពីលទ្ធភាពហើយអស់ទាំងកំលាំងកាយចិត្តអស់ទាំងលទ្ធភាពព្យាបាលម៉ាក់មិនដឹងថាត្រូវទ្រាំបានដល់ពេលណាទេបើថ្ងៃណាមួយលែងមានម៉ាក់កូនត្រូវតែមើលថែរខ្លួនណា ម៉ាក់មានតែពាក្យថាស៊ូ ម៉ាក់នឹងខំបន្តយកឈ្នះជំងឺដល់កាចសាហាវមួយនេះ ដើម្បីកូនៗរបស់ម៉ាក់ទាំង3 អគុណអ្នកមានគុណរបស់កូន អគុណបងប្អូនអ្នកសិល្បះទាំងអស់គ្នានឹងបងប្អូនក្នុងហ្វេសបុកទាំងអស់ដែរសួរសុខទុក្ខពីនាងខ្ញុំ អេង វ៉ាណង»។

សារដ៏គួរឱ្យរំជួលចិត្តរបស់តារាសម្តែង អេង វ៉ាណង បានធ្វើឱ្យមហាជន ជាពិសេសមិត្តភក្តិក្នុងសិល្បៈបង្ហាញក្តីអាណិតអាសូរនិងជូនពរដល់រូបនាងឱ្យមានសុខភាពល្អនៅក្នុងពេលឆាប់ៗនេះ ។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះបានបង្ហាញការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថាតារាសម្តែងរូបនេះធ្លាក់ខ្លួនក្នុងស្ថានភាពបែបនេះឡើយ ខណៈទើបតែអវត្តមាននាងពីការសម្តែងមួយរយៈសោះ ។ គេចាំបានថា អេ វ៉ាណង ជាតារាសម្តែង និងធ្លាប់ជាអតីតកញ្ញាឯកសាប៊ូលុច្សផងដែរ។ បើគិតមកដល់ពេលនេះ អេ វ៉ាណង បានចូលរួមក្នុងការសម្តែងរឿងជាច្រើន ជាពិសេសរឿងភាគទូរទស្សន៍ ប៉ុន្តែភាគច្រើននាងសម្តែងជាតួម្តាយប៉ុណ្ណោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post