header ads

Sponsor

ខណៈ ចាន់ សុផានី បានបង្ហាញរឿងខ្លីដែលជាជីវិតពិតរបស់ខ្លួននឹងលោក ហ្សូណូ ដែលទើបចេញនាពេលថ្មីៗនេះ ដោយចុងបញ្ចប់នៃសាច់រឿងនោះគេបានឃើញតួកូនស្រី ចាន់ សុផានី បានចេញមុខសំពះដល់ឪពុក លោក ហ្សូណូ ឱ្យឈប់ប្តឹងម្តាយរបស់ខ្លួន ចាន់ សុផានី ។ ប៉ុន្តែយ៉ាងណាគេហាក់មិនឃើញលោក ហ្សូណូ ខ្វល់ខ្វាយឬតបឆ្លើយនោះទេ ។មានការលើកឡើងពីសំណាក់មហាជនថាតើរឿងនេះអាចបន្ទន់ចិត្ត ហ្សូណូ បានដែរទេខណៈកូនស្រីអង្វរបែបនេះ?  

មិនមានអ្វីប្លែកទេព្រោះកន្លងមកតារាចម្រៀងលោក ហ្សូណូ ហាក់មិនសូវបង្ហោះសារដ្រាម៉ាពីរឿងវិវាទជាមួយអតីតគូស្នេហ៍ នៅលើបណ្តាញសង្គមឡើយបើទោះរឿងរ៉ាវរបស់លោកត្រូវបានគេដឹងថាបានបញ្ជូនទៅដល់តុលាការទៅហើយក្តី ។ ក្រោយពីស្ងាត់មួយរយៈថ្មីៗនេះ ចាន់ សុផានី បានបង្ហាញខ្សែរឿងខ្លីថ្មីដែលនិយាយពីជីវិតពិតរបស់ខ្លួនដោយនាងជាអ្នកសម្តែងផ្ទាល់ថែមទៀត ។

នៅក្នុងសាច់រឿងនិយាយពីប្រវត្តិស្នេហ៍ដំបូងជាមួយលោក ហ្សូណូ រហូតឈានដល់មានទំនាស់ជាមួយគ្នា ហើយអ្វីដែលចាប់អារម្មណ៍នោះចុងបញ្ចប់នៃសាច់រឿង ចាន់ សុផានី និងតួកូនស្រីបានចេញមុខឡាយវីដេអូដោយអះអាងថាឈប់រំខានឪពុក ទៀតបើទោះខ្លួន និងកូនស្រីត្រូវដើរសុំទានគេក៏ដោយ ។ មិនតែប៉ុណ្ណោះ តួកូនស្រី ក៏បានសំពះដល់ឱ្យឪពុកឱ្យបញ្ឈប់ការប្តឹងផ្តល់ម្តាយរបស់ខ្លួនទៀតផង។

បើតាមសាច់រឿងគេសង្ស័យថាតារាចម្រៀង ហ្សូណូ ប្រហែលជាដាក់ពាក្យបណ្តឹងតបទៅអតីតគូស្នេហ៍របស់ខ្លួន ចាន់ សុផានី វិញ ខណៈកាលពីមួយរយៈមុន ចាន់ សុផានី បានប្តឹងលោកទៅកងរាជអាវុធហត្ថពីបទ« បោះបង់អនិតិជន»ដែល អ្នកទាំងពីរថែមទាំងបានជួបចរចាជាមួយគ្នាដោយផ្ទាល់នឹងមានមន្ត្រីកងរាជអាវុធហត្ថជាអ្នកសម្រុះសម្រួលកាលពីអំឡុងចុងខែឧសភាកន្លងទៅ ។ប៉ុន្តែយ៉ាងណារឿងរបស់ពួកគេមិនអាចរកច្រកចេញឃើញទើបមានការបញ្ជូនបន្តទៅតុលាការក្រុងភ្នំពេញ។ មិនទាន់មានការបញ្ជាក់ច្បាស់លាស់ថាតើតារាចម្រៀង ហ្សូណូ បានប្តឹងតបទៅ ចាន់ សុផានី ពីបែបណាទេ ហើយបើជាការពិតតើលោកប្តឹងអតីតគូស្នេហ៍ពីបទអ្វីឡើយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post