header ads

Sponsor

ពេលនេះតារាសម្តែង អេ វ៉ាណង បានធ្លាក់ខ្លួនឈឺជំងឺដ៏កាចសាហាវក្នុងសភាពធ្ងន់ធ្ងរគួរសម បើពិនិត្យតាមរូបភាពដែលនាងបានបង្ហោះតាមបណ្តាញសង្គម ។ ជាមួយស្ថានភាពដ៏គួរឱ្យអាណិតរបស់តារាសម្តែងរូបនេះក៏ត្រូវបានមិត្តភក្តិរួមអាជីពមួយចំនួនបានផ្តល់ជាទឹកចិត្ត និងជួយជាទឹកប្រាក់ដល់រូបនាងជាហូរហែរ ។

បើតាមដឹងតារាសម្តែង អេ វ៉ាន់ណង មានជំងឺមហារីកសុដន តែមិនទាន់មានការបង្ហាញថាតើនាងស្ថិតនៅក្នុងដំណាក់កាលទីប៉ុន្មានឡើយ ។ ជាមួយនឹងការជូនពរឱ្យឆាប់ជាសះស្បើយគេសង្កេតឃើញអ្នកសិល្បៈមួយចំនួនដែលមានទាំងអ្នករស់នៅក្រៅប្រទេសផងនោះបានជូនជាថវិកាដល់រូបនាងជាបន្តបន្ទាប់បន្ទាប់ដែលមានដូចជាលោក ទេព រិនដារ៉ូ លោក យ៉ែម សំអូន អតីតតារាចម្រៀង ម៉ែន គង្គា រួមនឹងសប្បុរជនមួយចំនួនផងដែរ ។ ក្នុងនោះក៏មានអ្នកសិល្បៈមួយចំនួនបានទៅសួរសុខទុក្ខនឹងផ្តល់កម្លាំងចិត្តដល់រូបនាងដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ។

បើតាមការបញ្ជាក់របស់តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព ដែលធ្លាប់រួមការងារជាមួយនាពេលកន្លងមកបានឱ្យដឹងថាតារាសម្តែង អេង វ៉ាណង ស្លូតបូតពេលខ្លះសូម្បីតែគេហៅថតមិនឱ្យប្រាក់ក៏នាងមិនហ៊ានទារគេដែរ ។ អេង វ៉ាណង ក៏ជាអ្នកសិល្បៈដែលមានទីផ្សារកាងារគួរសម ជាពិសេសការថតរឿងភាគនៅតាមស្ថានីយទូរទស្សន៍នាពេលកន្លងមក តែភាគច្រើននាងសម្តែងជាតួម្តាយប៉ុណ្ណោះ មិននឹកស្មានថាអវត្តមានមួយរយៈនាងមានជំងឺដ៏កាចសាហាវគូរឱ្យអាសូរបែបនេះឡើយ ។ ទោះជាយ៉ាងនេះក្តីមហាជនរំពឹងថា អេង វ៉ាណង និងតស៊ូជម្នះជាមួយជំងឺនេះក្នុងពេលឆាប់ៗ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post