header ads

Sponsor

យោងតាមទំព័រហ្វេសបុក អង្គភាពការពារកុមារ Child Protection Unit ក្រុមការងារចម្រុះ DELTA23 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីឃាតកម្មដោយអគ្គីភ័យ ក្នុងខេត្តព្រៃវែង។

វេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបានចុះឆ្លើយតបនៅកន្លែងកើតហេតុ ដែលជាផ្ទះស្លឹកកំពុងឆាបឆេះ ស្ថិតនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បន្ទាប់ពីបានពន្លត់អគ្គីភ័យរួចរាល់ សាកសពក្មេងអាយុ២ឆ្នាំ និងសាកសពម្តាយត្រូវបានរកឃើញនៅក្នុងភ្នក់ភ្លើង។

អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ហើយក៏បានបញ្ជូនក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) និងក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) ដោយមានការចូលរួមជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការពិនិត្យកោសល្យវិច័យយ៉ាងលម្អិតត្រូវបានធ្វើឡើងទៅលើកន្លែងកើតហេតុ និងសាកសព ហើយជាលទ្ធផលបានរកឃើញចំណុចដែលមិនប្រក្រតី និងគួរអោយសង្ស័យជាច្រើន។ ក្រុមការងារចម្រុះត្រូវបានបង្កើតឡើងរវាងក្រសួងមហាផ្ទៃ, ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងអង្គភាពការពារកុមារ (CPU) ដើម្បីធ្វើការស៊ើបអង្កេតទៅលើរឿងហេតុនេះ។

ភស្តុតាងជាច្រើនត្រូវបានប្រមែប្រមូលពីកន្លែងកើតហេតុ ដើម្បីធ្វើការពិសោធន៍វិទ្យាសាស្រ្តបន្ត។

សូមជម្រាបជូនជូនថា ជា​រឿង​ដ៏​គួរ​អោយ​អាណោ​ច​អាធ័ម​ជាទី​បំផុត ​ខណៈស្ត្រី​មេម៉ាយ​ម្នាក់ ព្រមទាំង​កូនប្រុស​ដែល​មាន​អាយុ​ទើបបាន​២​ខួប ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ ផ្តាច់​យក​ជីវិត​ទាំង​ម្តាយ​ទាំង​កូន ខណៈ​ពួក​គេ​កំពុង​ដេក​លង់លក់​នៅ​ក្នុង​កូនខ្ទម​ដ៏​កំសត់​របស់​ពួក​គាត់ កាលពីយប់​ថ្ងៃ​ទី​២៤​មិថុនា នៅ​ក្នុងភូមិ​ព្រៃ​ល្វា​យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post