header ads

Sponsor

ក្រោយពីឡាយវីដេអូបង្ហាញពីរូបភាពស្រើបស្រាលនិងសម្តែងរឿងដែលមានឈុតឆាកស្នេហាអាសអាភាសមកពេលនេះម្ចាស់ផេកដែលមានឈ្មោះថា Life Film ត្រូវបានប្រធាននាយកដ្ឋាន ប៉ុកបូរក្ស នៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈធ្វើការអប់រំឱ្យបញ្ឈប់រាល់ការឡាយវីដេអូ និងសម្តែងរឿងដែលមានឈុតឆាកស្នេហាព្រឺព្រួចទាំងនេះ ។​

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាផេកដែលមានឈ្មោះថា Life Film តែងបង្ហាញរឿងអាសអាភាសជាច្រើនដោយជ្រកក្រោមស្លាករឿងអប់រំ ។ បើទោះទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនក៏ដោយតែគេសង្កេតឃើញផេក Life Film នេះនៅតែបន្តចែកចាយការសម្តែងរឿងនិងឡាយវីដេអូឱបថើបបែបនេះដោយមិនមានការញញើតអ្វីឡើយ ។

ប៉ុន្តែយ៉ាងណានៅក្នុងថ្ងៃទី ២៧ នេះ ម្ចាស់ផេកដែលមានឈ្មោះថា ខេនឌី ត្រូវបានលោក ប៉ុកបូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃក្រសួងអប់រំ និងវិចិត្រសិល្បៈហៅមកអប់រំ និងកែប្រែដើម្បីឱ្យបញ្ឈប់ការសម្តែងរឿងអសីលធម៌បែបនេះទៀត ។ ជាពិសេសលុបចោលនូវវីដេអូចាស់ៗដែលមានឈុតឆាកមិនសមរម្យនៅក្នុងផេកនាពេលកន្លងមក ។

ក្នុងនោះម្ចាស់ផេករូបនេះ បានសន្យាថាខ្លួននឹងបញ្ឈប់ការឡាយ និងសម្តែងរឿងអាសអា ភាសហើយនឹងងាកមកផលិតរឿងបែបអប់រំវិញម្តង ។ ជាមួយនឹងចំណាត់ការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបែបនេះបានធ្វើឱ្យមហាជនមានការសាទរព្រោះចែកចាយនូវរឿងអសីលធម៌បែបនេះកាន់តែធ្វើឱ្យអំពើរំលោភបំពានផ្លុវភេទកាន់តែកើនឡើង ។ ជាពិសេសជាគំរូមិនល្អសម្រាប់ក្មេងៗជំនាន់ក្រោយព្រោះថាសព្វថ្ងៃបណ្តាញសង្គមមានភាពធំទូលាយមិនថាមនុស្សពេញវ័យឬកូនក្មេងសុទ្ធតែអាចទស្សនាបានគ្រប់គ្នាមិនថានៅទីក្រុងឬជនបទឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post