header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញប្តីប្រពន្ធអ្នកសិល្បៈមួយគូគឺតារាសម្តែង លីលី និងលោក សំណាង ដែលបានប្រកាសប្តូរឈ្មោះមក សុភា  និងឧត្តម ដើម្បីយកហេង និងលាភជ័យនោះបែរជាប្រកាសចែកផ្លូវគ្នាតាមបណ្តាញសង្គមក្រោយពីរៀបចំពិធីសែ នពេ្រនប្រមាណជាមួយខែ។តែយ៉ាងណាក៏មានការសង្ស័យថាប្តីប្រពន្ធមួយគូនេះកំពុងសម្តែងរឿងឈ្លោះគ្នាដើម្បីលក់ផលិតផលទៅវិញ ។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានដឹងហើយថាតារាសម្តែង សុភា និងលោក ឧត្តម តែងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅតាមបណ្តាញសង្គមហើយកាលពីមួយខែមុនអ្នកទាំងពីរទើបបានរៀបចំសែនពេ្រនតាមប្រពៃណីខ្មែរនឹងបានដូរឈ្មោះដើម្បីយកលាភជ័យផងដែរ ។

ប៉ុន្តែថ្មីៗនេះគេបែរជាឃើញតារាសម្តែងលោក ឧត្តម បានបង្ហោះរូបភាពរួមគ្នាជាមួយតារាសម្តែង សុភា ភ្ជាប់ដោយសារខ្លីថា«៨ឆ្នាំជាមួយគ្នាអូនទេជាអ្នកធ្វើអោយបងអស់ចិត្ដកុំនិយាយយកល្អខ្លួនឯង»។ ក្នុងនោះតារាសម្តែង សុភា ក៏បាននិយាយថា មូលហេតុបែកគ្នាដោយសារនាងមិនមានពេលវេលាគ្រប់គ្រាន់ឱ្យប្តី ។ មិនតែប៉ុណ្ណោះតារាស្រី សុភា បានបញ្ជាក់ថាជារឿងពិតប្រាកដមិនមែនជាការសម្តែងទេនាងមិនចង់ល្បីរហូតយករឿងគ្រួសារមកនិយាយបែបនេះឡើយ ។

ដ្បិតមានការបញ្ជាប់បែបនេះក្តី តែអ្នកលេងបណ្តាញសង្គមជាច្រើនសុទ្ធតែគិតថានេះជាការសម្តែងដើម្បីទីផ្សារក្នុងការលក់ផលិតផលព្រោះកន្លងមកឃើញ សុភា មានរឿងឈ្លោះមិនចេះចប់មិនចេះហើយនៅក្នុងណ្តាញសង្គម តែទីបំផុតត្រូវគ្នាជាមួយម្ចាស់ផលិតផលដដែល ។ តែខ្លះទៀតក៏មានការជូនពរឱ្យអ្នកទាំងពីរត្រូវគ្នាវិញ។ ថ្មីៗនេះតារាសម្តែង សុភា ក៏ទើបវះកាត់កែ សម្ជស្សផ្ទៃមុខយ៉ាងស្រស់ស្អាតដោយនាងបានប្រាប់ថាមិនបានចំណាយប្រាក់ផ្ទាល់ខ្លួនទេគេឧបត្ថម្ភឱ្យប៉ុណ្ណោះ ។ ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញមានការសម្តែងជាលក្ខណៈឈ្លោះគ្នាប្តីប្រពន្ធ ឬតិះដៀលផ្សេងៗដើម្បីឱ្យផ្ទុះទីផ្សារផលិតផលនៅតាមបណ្តាញសង្គម  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post